ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស គិតពី​រសៀល ម៉ោង​២​ថ្ងៃទី​១៤​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២០​យ៉ាងហោចណាស់​មាន​មនុស្ស​៦​នាក់​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ង​បាន​បង្កឱ្យមាន​មនុស្ស​របួសធ្ងន់​-​ស្រាល​៦​នាក់​(​ស្រី​២​នាក់​) ។​

​របាយការណ៍​បន្តថា​មូលហេតុ​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​បង្កឱ្យមាន​ការខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​១២​នាក់​នៅ​ថ្ងៃទី​១៥​ខែមករា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន​៨​លើក​៕S/​