ដោយៈគ្រញូង/បាត់ដំបង កម្មករ ខ្វៃ ជ្រូក ម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅ ក្បែរ ជណ្ដើរ ដែល មាន ស្នាម ឈាមក្បាល។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៧ យប់ ថ្ងៃ ទី ១៤ខែមក រាឆ្នាំ ២០២០នៅ កន្លែង ខ្វៃ ជ្រូក មួយ កន្លែង នៅ ក្នុងភូមិ ចំការ សំរោង ១សង្កាត់ ចំការ សំរោងក្រុង បាត់ដំបងប៉ុន្តែប៉ូលិសមិន ទាន់ ហ៊ានសន្និដ្ឋានថាការស្លាប់នេះដោយមូលហេតុអ្វីនៅឡើយ ។
លោកឆាង វណ្ណឆៃអធិការនគរបាលក្រុងបាត៎ដំបងបានឱ្យដឹង ថាជន រង គ្រោះ ឈ្មោះ រិ ទ្ធ ហ្វី ណា ភេទប្រុស អាយុ ៣៨ ឆ្នាំជា កម្មករ ខ្វៃ ជ្រូក ស្នាក់ នៅ កន្លែងកើតហេតុខាងលើ។លោកអធិការក្រុងបាន បន្តថាជន រង គ្រោះ ត្រូវ បាន អ្នកធ្វើការ ជាមួយ គ្នា ប្រទះ ឃើញ ដំបូង ដេក ស្ដូកស្ដឹង នៅ ក្នុង ក្បែរ ជណ្ដើរថ្ម នៅ ក្នុងផ្ទះ ដែល ជោគ ជាំ ទៅ ដោយ ឈាម តែ នៅ មាន ដង្ហើមនៅឡើយ។បន្តិចក្រោយមក គាត់ ក៏ ដាច់ខ្យល់ ដោយមិនបានដឹកយកទៅមន្ទីរពេទ្យណាមួយទេ។
សាក្សី បាន ប្រាប៎សមត្ថកិច្ច ថាមុន ពេល កើតហេតុ ជន រង គ្រោះ បាន ត្អូញថាមិនសូវស្រួលខ្លួន។ពេល នោះអ្នកនៅជាមួយក៏បានកោសខ្យល់ឱ្យតែទើបកោសបានបន្តិចក៏ឈប់វិញ។ក្រោយពីកោសខ្យល់រួចជនរងគ្រោះបាន សង្ងំដេក នៅ លើ ផ្ទះ ម្នាក់ឯង។ បន្តិច ក្រោយមក ពេល គេ ដើរ ចូល ទៅ វិញស្រាប់តែ ឃើញ ជន រង គ្រោះ ដេក ស្ដូ កនៅ ក្បែរ ជណ្ដើរ មានឈាម ក្បាល ផង៕S/
រូបថតៈសពជនរងគ្រោះប្រទះឃើញដេកស្លាប់ក្បែរជណ្តើរផ្ទះ