ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែមានការអត់ធ្មត់និងធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបគ្មានបញ្ហាមិនល្អណា មួយឈានចូលកើត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។អ្នកកើតឆ្នាំគោនៅថ្ងៃនេះឱ្យប្រយ័ត្នការទទួលរងឈឺខ្លួនប្រាណនិងការបាត់បង់ប្រាក់កាសដោយប្រការណាមួយកើតឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ហើយការលក់ដូរពេញដៃ ពេញជើងឡើងវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកសម្រុកការងារនិងទំនាក់ទំនងចរចាអ្វីមួយតែងសម្រេចជោគជ័យផង។ការរស់នៅជួបភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។ក្នុងថ្ងៃនេះដែរបើលោកអ្នកមានគម្រោងការធ្វើអ្វីដែលជាកិច្ចការងារសំខាន់អាចចាប់ ផ្តើមបានហើយព្រោះផ្លែផ្កាដែលហុចមកវិញក៏តែងដូចជាទីគាប់ចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបរយះពេលខ្លីៗជាការល្អប្រពៃបំផុតព្រោះឱកាសល្អៗកំពុងហុចឱ្យ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកនៅអាចប្រកបការងារបានដូចធម្មតាបើទោះបីដួងរាសីស្រុតចុះក្តី ប៉ុន្តែយ៉ាងណាតោងតែប្រយ័ត្នប្រយែងបន្តិចនោះផលអាក្រក់ពិតជាមិនអាចចូលចុះឡើយ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតនាំកើតជម្លោះវិវាទណាមួយកើតឡើង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបញ្ហាការងារឬបញ្ហាកិច្ចការដែលលោកអ្នកប្រឹងប្រែងនៅពេល នេះនឹងហុចជាផ្លែផ្កាមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះ ជួបការលំបាកម្តេចម្តាតែក៏អាចចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ក្នុងថ្ងៃនេះយីអ៊ុនរបស់លោកអ្នកជួបញ្ហារកាំច្រើនហើយពិសេសមិនត្រូវលូកដៃចូលក្នុងវង់ល្បែងស៊ីសងឡើយពីព្រោះងាយជួបបញ្ហាអាក្រក់ៗកើតមានឡើងណាស់។ក្រៅពីនេះបើធ្វើដំណើរចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេឬក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនោះជួបស្ថានភាពតានតឹងខ្លាំងហើយអ្នកខ្លះរកត្រឹមបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រប់ផង។
រីឯសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងផ្អែមល្ហៃមល្អគួរសម៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើននៅចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។ ការធ្វើ ដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះស្ត្រីអាចសម្រុកការងារពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូរគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបប្រសើរ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកជួបបញ្ហាប្រទាំងប្រទើសនិងរឿងរ៉ាវចូលយាយីច្រើន ដូចនេះត្រូវអត់ធ្មត់បន្តិចទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យ ចាស់ ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកសម្រេចចិត្តអ្វីមួយមានឱកាសភ្លាត់ស្នៀតនោះខ្ពស់និងបើមានការចរចាអ្វីតែងមិនគាប់ដូចបំណងនោះក៏ច្រើនគប្បីប្រយ័ត្នប្រយែង។ចំពោះការធ្វើដំណើរឆ្ងាយជិតមិនថាតាមក្រុមគ្រួសារឬគូស្នេហ៍ងាយទទួលរងប៉ះទង្គិចណាស់ដូចនេះគប្បីប្រយ័ត្នប្រយែងទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំប្រទើសមិនស្ទើរឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងសាំញាំព្រោះតែម្នាក់ៗមានចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើមានអ្វីបំពេញលោកអ្នកគប្បីសម្រុកការងារពីព្រោះថាផលល្អៗតែងផ្តល់ឱ្យជានិច្ច។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីលោកអ្នកសុខទាំងកាយសប្បាយទាំងចិត្តហើយបញ្ហាប្រាក់កាសពុំសូវចោទធំដុំទៀតឡើយ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគាប់ប្រសើរទេ ប៉ុន្តែបើចង់បោះទុនតូចធំ សម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកមិនអាចប្រមាថបានទេពី ព្រោះថា ផលអាក្រក់នោះងាយកើតផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកកុំគប្បីមានការទុក្ខព្រួយច្រើនពេកព្រោះបើផលចំណូលជួបបញ្ហារអាក់រអួល ពិតមែនតែលោកអ្នកក៏មានភាព សុខដុមផងដែរ។ការធ្វើដំណើរទៅទិសអាគ្នេយ៍ពុំសូវផ្តល់ផលល្អទេពិសេសមានក្រុមមនុស្សតាមព្យាបាទយាយីច្រើនផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំងាយកើតបញ្ហាចម្រូងចម្រាសណាស់គប្បីប្រយ័ត្នប្រយែងពាក្យសម្តីចរចាទៅរកគ្នាបន្តិចទើបប្រសើរ ៕