បុរសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយលិង្គរឹងឆ្កឺតបី ថ្ងៃមិនព្រមស្រក បន្ទាប់ពីប្រើថ្នាំសម្រើបដាស់អារម្មណ៍ផ្លូវភេទ “ដែលគេប្រើសម្រាប់គោបា” នៅប្រទេស ម៉ិកស៊ិក។
បុរសដែលគេមិនបញ្ចេញអត្តសញ្ញាណនេះ បានទទួលការវះកាតបន្ទាន់កាលពីពេលថ្មីៗនេះ នៅមន្ទីរពេទ្យ Specialist Hospital 270 ក្នុងក្រុងរីណូសា (Reynosa) ជាប់ព្រំដែនអាម៉េរិក -ម៉ិកស៊ិក បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យភ្លាម។
កាសែតប៉េរូ ដែលមានឈ្មោះថា La Republica បានចុះផ្សាយថា បុរសនេះបានប្រើថ្នាំសម្រើប ប្រើសម្រាប់គោបាដើម្បីរួមភេទជាមួយស្ត្រីវ័យ ៣០ ឆ្នាំម្នាក់។ ទោះជាយ៉ាងណា គ្មានព័ត៌មាន បច្ចុប្បន្នភាពស្រីពីស្ថានភាពរបស់គាត់ទេ ក្រោយពីការវះកាត់៕ ប្រែសម្រួលៈខុម