ពីបុរសបើកម៉ូតូ ដែលព្យាយាមទប់លំនឹងសម្បកកង់រថយន្តយ៉ាងធំនៅពីលើក្បាលរបស់គាត់ រហូតដល់បុរសម្នាក់ផ្លុំប៉ីយ៉ាងរំភើយ ខណៈកំពុងបើករថយន្តទៅមុខទាំងនេះអាចចាត់ទុក ជាអ្នកបើកបរខ្ជីខ្ជា និងជៅបំផុតនៅក្នុងពិភពលោកដែលមិនគួរយកគំរូតាម។
កម្រងរូបភាពដែលថតបានជុំវិញពិភពលោក និងដែលប្រមូលចងក្រងដោយគេហទំព័រ Shareably បង្ហាញពីសកម្មភាពគួរឱ្យហួសចិត្តរបស់អ្នកបើកបរធ្វេសប្រហែសបំផុតដែល មិនគួរយកជីវិតរបស់ខ្លួន និងជីវិតអ្នកដទៃមកលេងសើច។
រូបភាពខ្លះទៀតបង្ហាញពីរថយន្តចតក្នុងរោងដាក់រទេះ ចតប្រជ្រៀតគេឯង ចតនៅចំណុចផ្លូវ កែង បើកបរឡើងលើសួនស្មៅ បើកធ្លាក់កង់មុខផ្លោះទៅគងលើនាវាជាដើម។ តោះ! សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា បើចង់ជ្រាបកាន់តែច្បាស់៕ ប្រែសម្រួលៈខុម