លិង្គ​របស់​យុវជន​ថៃ ម្នាក់​បានចាប់ផ្តើម​រលួយ​មិនអាច​ស្រោចស្រង់​បាន​គួរឱ្យ​សោកស្ដាយ បន្ទាប់ពី​លិង្គ​នោះ​ជាប់​ក្នុង​បំពង់​ទីប​ដក​មិន​រួច​អស់​រយៈពេល ៥​ថ្ងៃ​ដោយសារ​មិន​ហ៊ាន​ទៅ ជួប​គ្រូពេទ្យ​។

​យុវជន​វ័យ ២១ ឆ្នាំនេះ​បាន​ស៊ក​លិង្គ​របស់ខ្លួន​ចូលក្នុង​ស្រោមជើង បន្ទាប់មក​ស៊ក​វា​ចូលក្នុង បំពង់​ទីប​ដើម្បី​សម្រេច​ចំណង់​ផ្លូវភេទ​កាលពី​សប្ដាហ៍​មុន​។

​បន្ទាប់ពី​ការសម្រេច​កាម​ឈានដល់​ចំណុចកំពូល​ចុង​លិង្គ​បាន​ហើម​ខ្លាំង​ដែល​ឈាម​មិន អាច​រត់​ត្រលប់​មកវិញ​បាន ធ្វើឱ្យ​លិង្គ​ជាប់​ក្នុងនោះ​ដក​មិន​រួច និង​រង​ការឈឺចាប់​ខ្លាំង​។

​ដោយ​ខ្មាសអៀន​មិន​ហ៊ាន​ឱ្យគេ​ដឹង យុវជន​នេះ​ដើរ​រេរាៗ​ជុំវិញ​ផ្ទះ​ដោយ​ការឈឺ​ចុកចាប់ អស់​រយៈពេល ៥ ថ្ងៃ ដោយ​ព្យាយាម​យក​ប្រេងរំអិល​ផ្សេងៗ​លាប​លិង្គ​ក្រែងលោ​អាច ដកចេញ​រួច​។​

​ទីបំផុត យុវជន​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​នេះ​បាន​ដាច់ចិត្ត​ទៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លង​ទៅហើយ​បាន​រៀបរាប់​ប្រាប់ ពេទ្យ​តាម​ដំណើររឿង​។

​លោក​វេជ្ជបណ្ឌិត អាកា​ឆៃ បួ​ប៉ា​ធុម (Akachai Buapathum) និយាយថា ពួកគាត់​បាន​ប្រើពេល ៣ ម៉ោង​ដើម្បី​ពុះ​បំបែក​បំពង់​ទីប​ចេញពី​លិង្គ ដោយ​ប្រើ​ផ្លែ​ឆាប​អស់ ២៥​។

​ប៉ុន្តែ​ជា​អកុសល លិង្គ​របស់​យុវជន​នេះ​បានចាប់ផ្ដើម​រលួយ​ទៅហើយ​ពោលគឺ​ជួយ​លែង បាន​៕ ប្រែ​សម្រួលៈ​ខុម