ក្លិបលីវឺភូល( Liverpool) បានច្រានចោលកិច្ចព្រមព្រៀងផ្ទេរនៅខែមករានេះសម្រាប់កីឡាករ សាគីរី (Shaqiri) ។ សាគីរី វ័យ២៨ឆ្នាំទើបបានបង្ហាញមុខ១០លើកប៉ុណ្ណោះសម្រាប់ក្រុម នាំមុខគេនៅក្របខ័ណ្ឌ Premier League នៅគ្រប់ការប្រកួតនៅរដូវកាលនេះ។
កីឡាករអន្តរជាតិស្វ៊ីសរូបនេះលេងបាន៩០នាទី តែមួយលើកគត់ អំឡុងពេលរដូវកាល ដែលញាំញីដោយបញ្ហារបួស ទីដែលកីឡាកររូបនេះលេងបាន២៥៦នាទីនិងរកបាន១គ្រាប់។
ការមកដល់របស់ ថាគូមី មីណាមីណូ (Takumi Minamino) កាលពីខែមករាពីក្លិប សាលប៊ឺក (Salzburg) បានធ្វើឲ្យកីឡាកររូបនេះកាត់តែបាត់បង់ឱកាសបន្ថែមទៀត។
ក្លិប Liverpool ទទួលបានការទាក់ទងពីក្លិបរ៉ូម៉ា កាលពីថ្ងៃច័ន្ទ ដើម្បីនាំយក សាគីរី មកចូលរួម នៅរហូតដល់ចប់រដូវកាល។
ទោះបីជាយ៉ាងណា លោក យើហ្គេន ក្លប់ (Jurgen Klopp) បានច្រានចោលការទំនាក់ទំនងនេះ ហើយថា លោកគ្មានបំណងលក់ សាគីរី ឬក៏កីឡាករជើងចាស់ណាម្នាក់របស់លោកទេនៅ ខែនេះ។
ក្លិបរ៉ូម៉ា កំពុងតាមដានមើលទីផ្សារទិញដូរកីឡាករ ដើម្បីស្វែងរកកីឡាករមកជំនួស នីកូឡូ ហ្សានីអូឡូ (Nicolo Zaniolo) បន្ទាប់កីឡាកររូបនេះបានបញ្ចប់រដូវកាលរបស់ខ្លួនកាល ពីចុងសប្តាហ៍។
ហ្សានីអូឡូ រងរបួសក្បាលជង្គង់ អំឡុងពេលប្រកួតចាញ់ក្រុម ជូវេនទុស ២-១ ហើយធ្វើការវះគាត់កាលពីថ្ងៃច័ន្ទ ខណ: ហ្សានីអូឡូ ជាកីឡាករសំខាន់ក្នុងក្រុមរបស់លោក រ៉ូបឺតូ មែនស៊ីនី (Roberto Mancini) ៕ ប្រែសម្រួល: ពិសិដ្ឋ