ក្លឹប​ឆេ​ល​ស៊ី​បាន​កោះហៅ​កីឡាករ ខូ​ណ័​រ ហ្គា​ល​ឡា​ហ្គ័​រ (Conor Gallagher) ពី​ក្លិប ឆាល​តុ​ន អា​ត្លេ​ទិច​(Charlton Athletic) ខណៈ​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លិប​នេះ​។​
​ ​
​កីឡាករ​យុវជន​ដែលមាន​ទេពកោសល្យ​រូបនេះ​គ្រោង​នឹង​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ដំបូង​នៅ​ថ្ងៃ​អង្គារ ស្របពេល​ការពិភាក្សា​ជុំវិញ​ការបោះ​ជំហាន​បន្ទាប់​នឹង​ធ្វើឡើង​ប៉ុន្មាន ម៉ោង​ខាងមុខនេះ​។​
​ ​
​ហ្គា​ល​ឡា​ហ្គ័​រ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្លឹប​មួយចំនួន​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង Championship បន្ទាប់ពី​ធ្វើបាន​ល្អ អ​ឡុង​ពេល​លេង​ខ្ចី​ជើង​។​
​ ​
ក្លិប Burnley និង Norwich អន្ទះសា​ចង់បាន​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង រហូតដល់​ចប់​រដូវ​កាល​។ ក្លិប QPR Wst Brom និង​ក្លិប Swansea City ក៏​សុទ្ធតែ​ចាប់អារម្មណ៍ នឹង​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​ផងដែរ​។
​ ​
ហ្គា​ល​ឡា​ហ្គ័​រ បាន​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី តាំងពី​អាយុ​៨​ឆ្នាំ ហើយ​គឺជា​យុវជន​ឆ្នើម​ម្នាក់មកពី​ថ្នាល​របស់​ក្លិប​នេះ ដោយ​លើក​ពាន FA Youth Cup កាលពី​ឆ្នាំ​២០១៦-១៧ និង​រដូវ កាល​២០១៧-១៨ ។​
​ ​
​ហ្គា​ល​ឡា​ហ្គ័​រ ធ្វើ​បានល្អ​ជាមួយ​ក្លិប Charlton ដោយ​រកបាន​៦​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៣ លើក​សម្រាប់​ការបង្ហាញ​មុខ​២៦​លើក​នៅ​រដូវ​កាល​នេះ​នៅ​ក្របខ័ណ្ឌ Championship ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខូ​ណ័​រ ហ្គា​ល​ឡា​ហ្គ័​រ (Conor Gallagher)