​កីឡាករ ដូន​នី វ៉ាន ដឺ​ប៊ី​ក (Donny van de Beek) បាន​បើក​ចិត្ត​ទទួលយក​កិច្ចព្រម ព្រៀង​ផ្ទេរ ទៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នៅពេល​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្លិប​Ajax នៅ​រដូវក្តៅ​នេះ ស្របពេល​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​ដាក់សំណើ​ផ្ទេរ​។​
​ ​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​លេចធ្លោ​នៅ​ក្លិប Ajax ខណៈ​ក្រុម​នេះ​បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល​មុន​។​
​ ​
កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​បាន​បដិសេធ​ការផ្ទេរ​ចេញ​នៅ​ខែមករា​នេះ ប៉ុន្តែ​តាម​សេចក្តី រាយការណ៍​របស់ Sky Sports ថា ការផ្ទេរ​ចេញពី​ពហុ​កីឡដ្ឋាន Amsterdam ArenA អាច​នឹង​កើត​មាននៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
វ៉ាន ដឺ​ប៊ី​ក អាច​នឹងចូលរួម​ជាមួយ​ក្លឹប​កំពូល​នៅ​អង់គ្លេស ប៉ុន្តែ​ក្លិប Real Madrid ក៏​ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ​។​
​ ​
ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​មានបំណង​ចំណាយ​៥៥​លាន​ផោន​សម្រាប់​កីឡាករ វ៉ាន ដឺ​ប៊ី​ក ប៉ុន្តែ​មិនទាន់មាន​ការព្រមព្រៀង​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ​។​
​ ​
វ៉ាន ដឺ​ប៊ី​ក ដែលមាន​កិច្ចសន្យា​ដល់​ខែមិថុនា​ឆ្នាំ​២០២២ ថ្មីៗ​នេះ​បាន​និយាយ​សម្រាល ពី​ការចរចា ដើម្បី​ចាកចេញ​នៅ​ខែ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ដូន​នី វ៉ាន ដឺ​ប៊ី​ក (Donny van de Beek)