លោក មីគែល អាតេតា (Mikel Arteta) គ្រូបង្វឹកក្លិប អាសេណល(Arsenal) កំពុងពិចារណា ដើម្បីចុះកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ ចន ស្តូន (John Stones) របស់ក្លឹបម៉េនឆេស្ទ័រ ស៊ីធីដោយកិច្ចសន្យាខ្ចីជើង។
គ្រូបង្វឹករូបនេះមានបំណងចង់ពង្រឹងប្រព័ន្ធការពាររបស់លោក ខណៈក្រុមនេះបន្តបាត់បង់គ្រាប់បាល់នៅលើទឹកដី Emirates ។
លោក អាតេតា កំពុងស្វែងរកជម្រើសបន្ថែម ហើយប្រហែលជាប្រើប្រាស់ទំនាក់ទំនង ជាមួយភ្នាក់ងាររបស់លោក ដើម្បីនាំយក ស្តូន ។
លោក អាតេតា មានភ្នាក់ងារតែមួយជាមួយ ស្តូន ហើយគេសង្ឃឹមថា នឹងពិភាក្សាពីកិច្ច ព្រមព្រៀងផ្ទេរ។ អ្នកទាំងពីរធ្លាប់ធ្វើការងារជាមួយគ្នាច្រើនរដូវ កាលមកហើយ ខណៈ អាតេតា ធ្វើការងារជាជំនួយការរបស់ក្លិបស៊ីធី ក្រោមការដឹកនាំរបស់លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) ៕ ប្រែសម្រួល: ពិសិដ្ឋ