ក្មេងស្រីអាយុ១២ ឆ្នាំម្នាក់ត្រូវបានគេរកឃើញនៅមានជីវិតកាលពីថ្ងៃពុធទី១៥ខែមករា បន្ទាប់ពីផ្ទាំងទឹកកកបាក់កប់នាងអស់រយៈពេល ១៨ម៉ោងនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ។
នាងសាមីណា ប៊ីប៊ី បានស្រែកឱ្យគេជួយនៅពេលនាងបានជាប់នៅក្នុងបន្ទប់ដេកនៃផ្ទះរបស់នាងដែលផ្ទាំងទឹកកបានរលំបាក់សង្កត់លើ។
ជើងម្ខាងរបស់នាងបានបាក់និងមានឈាមចេញពីមាត់របស់នាង។
ចំនួនអ្នកស្លាប់ដោយសារផ្ទាំងទឹកកកបាកសង្កត់លើចាប់ពីថ្ងៃចន្ទមកនៅជ្រលងភ្នំNeelum នៃប្រទេសប៉ាគីស្ថាន នៅតំបន់ភ្នំហេមពាន្ត ឥឡូវបានកើនឡើងដល់៧៤នាក់ និងមានអ្នករងរបួសរាប់សិបនាក់ ខណៈដែលក្រុមអ្នកសង្គ្រោះបានបន្តរក សាកសព។
នៅខាងទឹកដីឥណ្ឌានៃជ្រលងភ្នំកាស្មៀរ មនុស្ស១០នាក់បានស្លាប់ផងដែរ៕ដោយៈសុខា/sn/Ha
នាងសាមីណា ប៊ីប៊ីទទួលការព្យាបាលនៅមន្ទីរពេទ្យមួយប្រទេសប៉ាគីស្ថាន