Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រីរុស្ស៊ីដាក់ពាក្យលាលែងពីតំណែងទៅលោកពូទីន

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនបានស្នើឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញកាលពីថ្ងៃពុធទី១៥មករាដើម្បីជំរុញអំណាចសភានិងគណៈរដ្ឋមន្រ្តី ដែលជាចំណាត់ការមួយបង្ហាញពីចេតនារបស់លោកពូទីនក្នុងការបង្កើតមុខតំណែងថ្មីមួយសម្រាប់ខ្លួនគាត់ បន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់គាត់ជិតដល់ទីបញ្ចប់។

លោកនាយករដ្ឋមន្រ្តីឌីមីទ្រី មេដវេដេវបានដាក់ពាក្យលាលែងពីតំណែងរបស់លោកប៉ុន្មានម៉ោងបន្ទាប់ពីលោកពូទីនបានពិភាក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងអំឡុងពេលថ្លែងសុន្ទរកថាថ្នាក់ជាតិរបស់គាត់។

មេដឹកនាំរុស្ស៊ីរូបនេះបានថ្លែងអំណរគុណដល់លោកមេដវេដេវចំពោះការបំពេញមុខងាររបស់គាត់ ប៉ុន្តែបាននិយាយថាគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្រ្តី
ខកខានមិនបានបំពេញតាមកាតព្វកិច្ចទាំងអស់របស់ខ្លួននោះទេ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកពូទីនបាននិយាយថា លោកមេដវេដេវនឹងទទួលតំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខប្រធានាធិបតី។

លោកមេដវេដេវ ដែលជាមិត្តជិតស្និទ្ធនឹងលោកពូទីន បានបម្រើការជានាយករដ្ឋមន្រ្តីរុស្ស៊ីតាំងពីឆ្នាំ ២០១២។ លោកបានចំណាយពេល ៤ ឆ្នាំមុននោះ ធ្វើជាប្រធានាធិបតីក្នុងឆ្នាំ ២០០៨-២០១២ ដោយបានក្លាយជាអ្នកជំនួសកន្លែងមួយរូប នៅពេលដែលលោកពូទីនត្រូវប្តូរទៅធ្វើជានាយករដ្ឋមន្រ្តីវិញ ដោយសារតែការកំណត់រយៈពេលលើតំណែងប្រធានាធិបតីក្នុងរដ្ឋធម្មនុញ្ញ។

លោកមេដវេដេវបានចុះចេញពីតំណែងដោយការគោរព បន្ទាប់ពីកាន់តំណែងប្រធានាធិបតីបានតែមួយអាណត្តិនិងអនុញ្ញាតឱ្យលោកពូទីនដណ្តើមយកតំណែងកំពូលវិញ នៅក្នុងអ្វីដែលគេមើលឃើញថាជាល្បិចនយោបាយដោយឥតអៀនខ្មាស់និងបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុងមូស្គូ។

លោកពូទីនបានស្នើឱ្យសមាជិកគណៈរដ្ឋមន្រ្តីរបស់លោកមេដវេដេវបន្តធ្វើការរហូតដល់គណៈរដ្ឋមន្ត្រីថ្មីមួយត្រូវបានបង្កើតឡើង៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតីពូទីនស្តាប់នាយករដ្ឋមន្ត្រីមេដវេដេវអំឡុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ភូមិ​កូនដំរី ផ្ទុះ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ប្រទះឃើញ​សព​បុរស​ម្នាក់​អ...

ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈអ្...

ចុះ​ពិនិត្យ​គម្រោង​បើក​ទ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...