នៅពេលដែល​អ្នក​ងូតទឹក​ឱ្យ​កូន អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​របៀប​នៃ​ការ​លុបមុខ​ឱ្យគេ ព្រោះ​បើ​អ្នក មិន​ប្រយ័ត្ន វា​អាចធ្វើឱ្យ​កូន​ឈ្លក់​បាន ហើយ​ធ្វើ​ឱ្យគេ​មាន​គ្រោះថ្នាក់​ទៀតផង​។ តើ​គួរតែ​លុប មុខ​ឱ្យ​កូន​តាមរបៀប​ណាខ្លះ​ទៅ​?

​ដំបូង​អ្នក​ត្រូវតែ​ពរ​កូន​ដាក់​នៅ​ដៃ​ឆ្វេង​អ្នក ដោយ​ដាក់​កូន​នៅជាប់​ខ្លួន ហើយ​យក​ម្រាមដៃ​ឆ្វេង អ្នក​ទប់​ក្បាល​របស់​កូន​ឱ្យ​ជាប់ នោះ​វា​នឹង​អាចធ្វើឱ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព​ហើយ​ថែមទាំង អាច​ការពារ​កូន​មិនឱ្យ​មាន​គ្រោះថ្នាក់​ដោយ​របូត​ចេញពី​ដៃ​ទៀតផង​។​

​នៅពេលដែល​អ្នក​លុបមុខ​ឱ្យ​កូន អ្នក​ត្រូវតែ​យកតែ​ទឹកលុប​បាន​ហើយ មិនត្រូវ​ប្រើ​សាប៊ូ នោះទេ ព្រោះ​វា​អាចមាន​គ្រោះថ្នាក់​ដល់​កូន​ជាខ្លាំង ដោយ​នៅពេលដែល​អ្នក​លុប​អ្នក​អាច យកដៃ​ស្តាំ​កាន់​ក្រណាត់ រួច​ជ្រលក់​ទឹក ពូត​ឱ្យ​ស្ងួត លា​វា​ឱ្យ​ត្រង់​រួច​អ្នក​ត្រូវតែ​យក​ច​ង្អុ​រ​ដៃ អ្នក​ខ្ចប់​ក្នុង​ក្រណាត់​នោះ រួច​យកមក​ជូត​នៅ​ជុំវិញ​ភ្នែក​ខាងស្តាំ​របស់​កូន​រួច​ទើប​ប្តូរ​ក្រណាត់ មួយ​ចំហៀង​ទៀត ជូត​ភ្នែក​ម្ខាង​ទៀត​របស់​កូន រួច​ទើប​ជូត​ច្រមុះ និង​ថ្ពាល់ ចុងក្រោយ​ជូត មាត់​ជាការ​ស្រេច ត្រចៀក​ក៏ត្រូវ​តែ​ជូត​ដែរ ដោយ​អ្នក​ត្រូវតែ​ប្តូរ​ចំហៀង​នៃ​ក្រណាត់​អ្នកជា​និច្ច មិនត្រូវ​យកតែ​កន្លែង​ដ​ដែរៗ​មក​ជូត​ឱ្យ​កូន​ទេ​៕ ដោយៈ health.com.kh