តាម​ប្រភពព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បានឱ្យដឹងថា​សារមន្ទីរ​ធម្មជាតិ ហ្វូ​ស៊ី​ល​ស្រុក​ឈឹង​ជាំ​ង ខេត្ត​យូ​ន​ណាន​បាន​ត្រូវ​បង្កើតឡើង​ហើយនឹង​បើកទ្វារ​ទទួល​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ ឆមាស​ទី​១ នៃ​ឆ្នាំ ២០២០ ។​

​សារមន្ទីរ​ធម្មជាតិ​ហ្វូ​ស៊ី​ល​ស្រុក​ឈឹង​ជាំ​ង​ខេត្ត​យូ​ន​ណាន​ជា​សារមន្ទីរ​ធម្មជាតិ​ខ្នាត​ធំ​មួយ​ដែលមាន​មុខងារ​ប្រមូលផ្តុំ​សិក្សា​ស្រាវជ្រាវ តាំងពិព័រណ៍​និង​ផ្តល់​ការអប់រំ​អំពី​ហ្វូ​ស៊ី​ល​ដើម្បី ធ្វើ​បទ​បង្ហាញ និង​ផ្សព្វផ្សាយ​អំពី​ប្រភពដើម​និង​ដំណើរ​វិ​វត្ត​នៃ​ជីវិត​ព្រមទាំង​ចំណេះដឹង ជីវចម្រុះ​ជាដើម​។ គួរ​បញ្ជាក់ថា សារមន្ទីរ​ធម្មជាតិ​ហ្វូ​ស៊ី​ល​ស្រុក​ឈឹង​ជាំ​ង​ខេត្ត​យូ​ន​ណាន នឹងដាក់​តាំងពិព័រណ៍​នូវ​ហ្វូ​ស៊ី​ល​និង​សំណាក​ភូគព្ភសាស្ត្រ​ដ៏​មានតម្លៃ​គ្រប់​យុគសម័យ​ចំនួន​ជាង​៣០០០ ដែល​មកពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ ៕
​ដោយ ហ៊ូ ឆាវ​(​ស៊ីន​ហួ​ចិន​)