ដោយ​៖ រ៉ួ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ សម្រាប់​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តធ្វើ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ២0 វិញ្ញាសា​។​

ការប្រកួត​កន្លងមក​

​លោក អ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានបញ្ជាក់ ក្នុង​សេចក្តី​ជួន​ដំណឹង ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ២០១៩ មាន ២0 វិញ្ញាសា​។ យើង​បែង​ចែកចេញជា ៣ វិញ្ញាសា​ធំៗ គឺ​វិញ្ញាសា​មេគុន​ឯកត្តជន មាន ១០ ប្រភេទ ចែក ២ ប្រភេទ រួមមាន​៖ សម្រាប់​បុរស​គឺ ឃើ​យ​ង្វៀង ថាប់​ទឺ​ង្វៀង ឡុង​ហូ​ង្វៀង ងួន​មួង​ង្វៀង និង​មេគុន​ដាវ ចំណែក​នារី គឺ​ឃើ​យ​ង្វៀង ថាប់​ទឺ​ង្វៀង ឡុង​ហូ​ង្វៀង និង​មេគុន​ដាវ​។ វិញ្ញាសា​មេគុន​ក្រុម ចម្រុះ ៣ នាក់ មាន ១ ប្រភេទ បុរស​នារី​៖ ឃើ​យ​ង្វៀង ។​

ការប្រកួត​កន្លងមក​

​លោក​បាន​បន្តថា វិញ្ញាសា​ប្រយុទ្ធ មាន ១១ វិញ្ញាសា ក៏​ចែកចេញ ២ ប្រភេទ​ដែរ​៖ បុរស​ប្រភេទ​ទម្ងន់ រួមមាន ៤៨-៥១ គីឡូក្រាម ៥១-៥៤​គីឡូក្រាម ៥៤-៥៧ គីឡូក្រាម ៥៧-៦០ គីឡូក្រាម និង​៦០-៦៤ គីឡូក្រាម ។ ចំណែក​នារី​ប្រភេទ​ទម្ងន់ រួមមាន ៤៥-៤៨​គីឡូក្រាម ៤៨-៥១​គីឡូក្រាម ៥១-៥៤​គីឡូក្រាម ៥៤-៥៧​គីឡូក្រាម ៥៧-៦០​គីឡូក្រាម និង​៦០-៦៤​គីឡូក្រាម​៕v