Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ខែមករា​និង​ដ...

​ខែមករា​និង​ដើមខែ​កុម្ភៈ​សហគមន៍​ចំនួន​៨​កំពុង​ប្រមូល​ផល​ដំឡូង​មី​លក់​ឱ្យ​ក្រុមហ៊ុន​ThaiWha

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្នុង​កំឡុង​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០២០​នេះ​ទៅ​រហូតដល់​ដើមខែ​កុម្ភ​:​ឆ្នាំ​២០២០​ខាងមុខ​កសិករ​ជា​សមាជិក​សហគមន៍​ចំនួន​៨​កំពុង​មមាញឹក​ក្នុងការ​ប្រមូល​ផល​ដំឡូង​មី​សិរី​រា​ង្គ​លក់​ឱ្យ​ក្រុមហ៊ុន​ThaiWha​តាមរយៈ​ក្រុមហ៊ុន​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា​(CACC)​។​

​គូរ​បញ្ជាក់ថា​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​សហគមន៍​កសិកម្ម​ចំនួន​៨​បាន​ចុះ​កិច្ចសន្យាលក់​ដំឡូង​មី​សរីរាង្គ​ស្រស់​ចំនួន​ជាង​៦០០០​តោន​ជូន​ក្រុមហ៊ុន​ThaiWha​តាមរយៈ​CACC​។​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​លោកស្រី​យ៉ើ​អាស៊ី​គីន​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​,​ប្រតិភូ​តំណាង​អគ្គនាយកដ្ឋាន​កសិកម្ម​,​ទំនាក់ទំនង​អន្តរជាតិ​,​តំណាង​ក្រសួង​កិច្ចការនារី​,​តំណាង​SDC,​ថ្នាក់ដឹកនាំ​គម្រោង​ឈេ​ន​,​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​។​

ដឹកនាំ​ទស្សនកិច្ច​សិក្សា​គម្រោង​ឈេ​ន​នៅ​ខេត្តព្រះវិហារ​។​ក្នុង​ឆ្នាំ​២០១៩​មន្ទីរ​សហការ​ជាមួយ​គម្រោង​CHAIN​បាន​បង្កើត​ក្រុម​កសិករ​ចំ​នួ​៥៩​ក្រុម​ដោយ​ក្នុងនោះ​ក្រុម​ដាំ​បន្លែ​អាជីប​ចំនួន​៩​ក្រុម​។​ក្រុម​ដាំ​បន្លែ​ពាក់កណ្តាល​អាជីប​ចំនួន​៣៤​ក្រុម និង​ក្រុម​ដាំ​ហូប​ចំនួន​១៥​ក្រុម​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular