​ក្រុមមន្ត្រី​បាន​និយាយ​ថា​ចំនួន​អ្នកស្លាប់​ដោយសារ​រលំ​បាក់​ផ្ទាំង​ព្រិល​ទឹកកក​និង​ទឹកជំនន់​នៅ​ទូទាំង​តំបន់​កា​ស្មៀរ​បាន​កើនឡើង​ដល់​១៦០ នាក់​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​កំពុង​ជួយសង្គ្រោះ​មនុស្ស​ច្រើន​នាក់​ដែល​ត្រូវបាន​គេ​ជឿ​ថា​បាន​ជាប់​នៅ​ខាងក្នុង​ផ្ទះ​របស់​ពួកគេ​ដែល​ត្រូវបាន​ផ្ទាំង​ទឹកកក​​បាក់​សង្កត់​នៅ​តំបន់ភ្នំ​ហេមពាន្ត​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា នៅពេល​នេះ​ទាំង​នៅ​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន មាន​អ្នកស្លាប់​ដោយសារ​អាកាសធាតុ​រដូវ​រងារ​ដ៏​ខ្លាំង បាន​កើនឡើង​ដល់​១៦០​នាក់​។

​ក្រុមមន្ត្រី​បាន​និយាយថា តំបន់​ទទួលរង​ខ្លាំង​បំផុត គឺ​នៅ​តំបន់​ជ្រលង​ភ្នំ​Neelum​តំបន់​កា​ស្មៀរ​នេះ​។​

​គិត​ចាប់តាំងពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​មក មនុស្ស​៧៦​នាក់​បាន​ស្លាប់​ដោយ​ទាក់ទង​នឹង​អាកាស​អាតុ​នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន​ ហើយ​មនុស្ស​៤៥​នាក់​ផ្សេង​ទៀត បាន​ស្លាប់​នៅ​ខេត្ត​បា​លូ​ជី​ស្ថាន​និង​ខេត្ត​ពុន​ចាប ប្រទេស​ប៉ា​គី​ស្ថាន​។​

​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន មនុស្ស​៣៩​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​និង​ព្រិល​ទឹកកក ហើយ​ផ្ទះ​ខូចខាត​ជិត​៣០០​ខ្នង​ចាប់តាំងពី​ថ្ងៃអាទិត្យ​មក​៕​ដោយ​៖​សុខា​/sn

ផ្ទះ​ជា​ច្រើន​ត្រូវបាន​បំផ្លាញ​ដោយ​ការ​រលំ​បាក់​ផ្ទាំង​ទឹក​ក​សង្កត់​លើ​នៅ​ជ្រលង​ភ្នំ​Neelum នៅ​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន​