ជីគីមីកសិកម្ម និងថ្នាំសត្វល្អិតនាំ​ចូលប្រើប្រាស់មានការកើនតិចតួចនៅឆ្នាំ2019​

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ឆ្នាំ2019ជីគីមីកសិកម្មបាននាំចូលមកប្រើប្រាស់មានចំនួនប្រមាណ1,1លានតោន កើនបន្តិចបន្តួចបើធៀបឆ្នាំ2018។ ចំណែកថ្នាំកំចាត់សត្វល្អិតវិញ បាននាំចូលប្រមាណ8ម៉ឺនតោនកើន1ម៉ឺនតោន បើធៀបទៅនឹងឆ្នាំ2018។នេះបើតាមលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននិតិកម្មនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យរស្មីកម្ជុជាដឹងនៅថ្ងៃនេះ។

លោក ភុំ រ៉ា បានប្រាប់ទៀតថាលើទំហំដីធ្វើកសិកម្មជាង3លានហិកតា បើធៀបទៅនឹងចំនួនជីគីមីនិងថ្នាំកំចាត់សត្វល្អិតប៉ុណ្ណឹង សម្រាប់កសិករប្រើប្រាស់ក្នុង1ឆ្នាំៗ មិនច្រើនទេ។ មានន័យថាកសិករយើងបានប្រើជីគីមី និងថ្នាំពុលតិចនៅឡើយ។ពាក់ពន្ធ័ទៅនឹងតម្លៃទីផ្សារឡើងថ្លៃសំរាប់កសិករទិញយកទៅប្រើប្រាស់ក្នុងឆ្នាំនេះមានការឡើងថ្លៃជាងឆ្នាំទៅមិញ ដែលធ្វើអោយកសិករពិបាកទិញប្រើ ធ្វើឲ្យតម្លៃដើមខ្ពស់នោះ។

លោកប្រធាននាយកដ្ឋានបានបកស្រាយថា នេះមិនមែនមកពីក្រសួងកសិកម្មតម្លើងថ្ងៃនោះទេ។ ផ្ទុយទៅវិញក្រសួងកសិកម្មនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខិតខំទម្លាក់ថ្លៃដើមនាំចូលអោយទាបរហូតធ្លាក់មកត្រឹមបាន50% នៃឆ្នាំទៅមិញ។ ការដែលជី និងថ្នាំពុលថ្លៃនេះបណ្តាលមកពីសេវាកជន លើកដាក់ លីសែងដឹកជញ្ជូនទៅវិញទេដែលធ្វើអោយទំនិញពីរមុខនេះថ្លៃពិបាកដល់កសិករ ទិញយកទៅប្រើលើដំណាំកសិកម្ម។ ហើយទាក់ទងទៅនឹងតម្លៃទីផ្សារអន្តរជាតិផង ពីព្រោះជីគីមីនិងថ្នាំពុលបាននាំចូលមកពីប្រទេសក្រៅទាំងអស់។

លោកប្រធានបានបញ្ជាក់ថា ភាគច្រើននាំចូលពីប្រទេសវៀតណាម និងចិននិងថៃ។ ការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មរបស់កសិករយើងបច្ចុប្បន្ននេះត្រូវបានលោកភុំ រ៉ា វាយតម្លៃថាចេះប្រើប្រាស់នូវបទដ្ឋានកំរឹតបច្ចេកទេសបានល្អ ដោយសារមន្ត្រីជំនាញយើងបានការគាំទ្រពីអង្គការcawacចុះទៅអប់រំផ្សព្វផ្សាយពីការប្រើថ្នាំពុល និងជីគីមីអោយមានកំរិតបច្ចេកទេសត្រឹមត្រូវដល់ខេត្ត រាជធានីចំនួន15 ដែលមានប្រជាកសិករ អ្នកដាំដុះប្រមាណ6000នាក់បានចូលរួម និងមានការយល់ដឹង។ បញ្ហានេះធ្វើឲ្យផលកសិកម្មគ្រប់ប្រភេទមិនប៉ះពាល់ដល់សុខភាពដល់អ្នកបរិភោគនិងអាចប្រកួតប្រជែងលើទីផ្សារនាំចេញបាន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...