អង្គភាពប្រឆាំងអំពើពុករលួយ​ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ ​និងបំណុលជាង១ម៉ឺនច្បាប់​

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលទទួលបានមានចំនួនសរុប ១.០៨៤៦ច្បាប់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសបំណុល និងទ្រព្យសម្បត្តិ តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២០ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបន្តថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ២៨៧ច្បាប់។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបញ្ជាក់ថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២០ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២០ លេខ ០០៤/ស.ជ.ណ. ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ហើយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច ។

កាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២០ សម្រាប់ឆ្នាំ២០២០ គឺសប្តាហ៍ទី១ គិតពីថ្ងទី១-៥ ខែមករា ឆ្នាំ២០២០ មានៈ រដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ ក្រសួងមហាផ្ទៃ (ទីស្តីការក្រសួងមហាផ្ទៃ និងនគរបាលជាតិ) ក្រសួងការពារជាតិ (ទីស្តីការក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ ក្រសួងព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអគ្គលេខាធិការដ្ឋាន ធនាគារជាតិនៃកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម (រួមទាំង អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការទន្លេមេគង្គកម្ពុជា) ក្រសួងធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ស្ពឺខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តបាត់ដំបង។

សប្តាហ៍ទី២ គិតចាប់ពីថ្ងៃទី៦-១២ ខែមករា ឆ្នាំ២០២០ មានដូចជាៈ ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងយុត្តិធម៌ (រួមទាំង ចៅក្រមអាសនៈ ចៅក្រមអយ្យការ សាការី ក្រឡាបញ្ជី និងអាជ្ញាសាលា) ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ។

សប្តាហ៍ទី៣ គិតចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២០ មានដូចជាៈ ស្ថាប័នប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាធម្មនុញ្ញ និងអគ្គលេខាធិការដ្ឋាន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងអភិវ ឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី ខេត្តរតនគីរី ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តកំពត។

សប្តាហ៍ទី៤ គិតចាប់ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២០ មានដូចជាៈ អាជ្ញាធរសវនកម្មជាតិ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកែប។

សប្តាហ៍ទី៥ គិតចាប់ពីថ្ងៃទី២៧-៣១ ខែមករា ឆ្នាំ២០២០ មានដូចជាៈ ក្រសួងព្រះបរមរាជវាំង ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តក្រចេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular