យុទ្ធសាស្ត្រគន្លឹះសំខាន់ៗដែលនាំឲ្យ​ការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋាន​អង្គរ

ដោយ:គូលែន/សៀមរាប ៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បាននិយាយថា នៅឆ្នាំ២០២០នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង។ សមិទ្ធផលជាច្រើនកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរទទួលបានការកោតសរសើរពីសំណាក់បណ្ដាប្រទេសជាមិត្ត និងស្ថាប័នអន្ដរជាតិជាច្រើនមានដូចជាអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ។ នេះគឺជាការបញ្ជាក់អោយដឹងពី លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០នេះ។

លោក ឡុង កុសល បាន លើកឡើងថា រហូតមកដល់បច្ចុប្បន្នដោយអ្នកជំនាញជាតិកាន់តែមានសមត្ថភាពខ្ពស់ដូច្នេះអាជ្ញាធរជាតិអប្សរាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្ស និងជួសជុលប្រាសាទ។

លោកបានបន្តថា បន្ថែមលើនេះ កិច្ចការគ្រប់គ្រងទឹក ដែលជាភារកិច្ចសំខាន់ដែរនោះក៏ទទួលបានភាពជោគជ័យជាច្រើនផងដែរ។ ចាប់ពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសិក្សាពីរចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ដសម័យបុរាណ និងឈានដល់ការស្ដារឡើងវិញ។

លោកបានបន្តទៀតថា ជាក់ស្ដែងក្នុងឆ្នាំ២០០៨អាជ្ញាធរជាតិអប្សរា បានស្ដារប្រព័ន្ធបង្ហូរទឹកដែលមានប្រភពពីភ្នំគូលែនចូលទៅក្នុងបារាយណ៍ជ័យតដាក ឬបារាណយ៍ខាងជើង ដែលបារាយណ៍នេះបានគោកគ្មានទឹកអស់រយៈកាលជាង៥០០ឆ្នាំមកហើយ។

លោកបានបន្ថែមថា ចំណុចនេះគឺមានសារសំខាន់ណាស់ដែលអាជ្ញាធរជាតិអប្សរាប្រឹងប្រែងធ្វើឱ្យប្រព័ន្ធធារាសាស្រ្ដសម័យបុរាណមានជីវិតឡើងវិញ ដើម្បីកិច្ចអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពផលកសិកម្មរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានស្ដារកសិន្ធុសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមានកសិន្ធុប្រាសាទព្រះខ័ន កសិន្ធុប្រាសាទអង្គរវត្ត និងកសិន្ធុក្រុងអង្គរធំ ដែលពីមុនទីតាំងទាំងនោះមានទឹកតែក្នុងរដូវវស្សាតែប៉ុណ្ណោះ។

អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្ដបុរាណសរុបប្រមាណ៥២គីឡូម៉ែត្រ។ តាមរយៈការដំណើរការឡើងវិញនូវប្រព័ន្ធធារាសាស្រ្ដបុរាណនេះ ទោះបីជាក្នុងរដូវប្រាំងយ៉ាងណាក្ដីរមណីយដ្ឋានអង្គរនៅតែមានទឹកបរិបូរណ៍។ បច្ចុប្បន្ន ទាំងបារាយណ៍និងកសិន្ធុប្រាសាទទាំងអស់អាចផ្ទុកទឹកក្នុងកម្រឹតអតិបរិមាជាង១០០លានម៉ែត្រគូប។

ក្រៅពីប្រើប្រាស់លើការអភិរក្សប្រាសាទហើយនោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនចែកចាយទឹកពីបារាយណ៍ទឹកថ្លា ដល់ស្រែប្រជាពលរដ្ឋលើផ្ទៃដី ៧,៥០០ហិកតា ការបង្កបង្កើនផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ក៏ដូចជាចែកចាយដល់រដ្ឋាករទឹកស្អាតដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃដល់ពលរដ្ឋក្នុងក្រុងសៀមរាបមួយកម្រិតទៀត។

បន្ទាប់ពីជោគជ័យលើការគ្រប់គ្រងទឹកទាំងនេះ តាមការបញ្ជាក់ពីលោក ឡុង កុសល ក្នុងនោះអាជ្ញាធរជាតិក៏មានគោលការណ៍ស្ដាររចនាសម្ព័ន្ធធារាសាស្ត្របុរាណផ្សេងទៀតដែលបច្ចុប្បន្នគោករីងទឹកអស់ឲ្យដំណើរការឡើងវិញ ដើម្បីជាប្រយោជន៍អភិរក្សប្រព័ន្ធធារាសាស្រ្ដបុរាណផង និងជាប្រភពទឹកប្រើប្រាស់សម្រាប់មនុស្សបច្ចុប្បន្នផង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

សាខា ក​.​ប​.​ប​. ខេត្ត​ព្...

ដោយៈ ស​រិ​ទ្ធ/ព្រះសីហនុៈ ...

បន្ត​នាំយក​អំណោយ ចែកជូន​គ...

ដោយៈ វ៉ៃ​កូ/ស្វាយរៀងៈ ដើម...