ភ្នំពេញមានរថយន្តជាង៥០ម៉ឺន គ្រឿងនិងម៉ូតូជិត២លានគ្រឿង ដោយមិនគិតពីរថយន្តពាក់ស្លាក លេខខ.ម ,ន.ប រឺម៉កនិងត្រីចក្រ យានយន្ត

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ គិតត្រឹមចុងឆ្នាំ២០១៩កន្លងទៅនេះ រាជធានីភ្នំពេញមានរថយន្តជាង៥០ម៉ឺនគ្រឿង និងម៉ូតូជិត២លានគ្រឿងនេះ មិនគិតពីរថយន្តពាក់ស្លាកលេខ ខ.ម ,ន.ប រឺម៉ក និង ត្រីចក្រយានយន្តនោះទេ។ ការកើនឡើងនូវចំនួនយានយន្តនេះ បានធ្វើឱ្យគ្រប់បណ្តាលផ្លូវនៅក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ បើទោះបីរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការដោះស្រាយជាប្រចាំយ៉ាងណាក្តី។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណកានិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៦ មករានេះថា៖ គិតត្រឹមខែធ្នូឆ្នាំ២០១៩នេះ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញមានរថយន្តចំនួន៥០៨១៤៣គ្រឿង និងទោចក្រយានយន្តចំនួន១៩៦៦៣២២ គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ។ តែនៅក្នុងចំនួននេះយើងមិនបានគិតនិងរាប់បញ្ចូលរថយន្ត ដែលពាក់ស្លាកលេខខ.ម ស្លាកលេខ ន.ប រឹម៉ក និងត្រីចក្រយានយន្តឡើយ ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា ដោយសារកំណើនយានយន្ត មានការកើនឡើងខ្លាំង រួមទាំងការបើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ការរំលោភចិញ្ចើម និងផ្លូវទៀតនោះបានធ្វើឱ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៏ ដែលជាបញ្ហាប្រឈមរបស់អាជ្ញាធរជារៀងរាល់ថ្ងៃ។

ជុំវិញបញ្ហានេះលោក សាំ ពិសិដ្ឋ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ កុំរំលោភចិញ្ចើម និងផ្លូវ ត្រូវចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងស្ថាបនាផ្លូវក្រោមដី២ខ្សែទៀតរត់ក្រោមផ្លូវ សហព័ន្ធរុស្ស៊ីនៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទម្លុះទៅផ្លូវ២៦៥ ដោយធ្វើចរាចរណ៍ទៅមក និងផ្លូវក្រោមដីមួយខ្សែទៀត គ្រោងនឹងធ្វើឡើងនៅមុខវិទ្យាស្ថានភាសាបរទេស ដោយចេញពីក្នុងសាលាមុជក្រោមផ្លូវសហព័ន្ធរុស្ស៊ី ទម្លុះមកផ្លូវ២៦១ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ក្រៅពីនេះនៅតំបន់ក្តាន់២ក៏មានការកែសម្រួលសួនច្បារផងដែរ។ ជាងនេះទៀតដើម្បីដោះស្រាយបញ្ហាចរាចរណ៍នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការពង្រីកផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​...

ដោយៈតារារិទ្ធ/​ភ្នំពេញ​៖​...

យន្តហោះ​បំបាំងកាយ​របស់​ចិ...

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង...

ល្បិច​ឆបោក​តាម​ហ្វេ​ក​ប៊ុ...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​កា...