ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ ស្នាក់ការរបស់សហគមន៍កាពារធម្មជាតិឃុំអរបួនលើ ក្នុងស្រុកកោះញែក បានរងនូវការដុតពីសំណាក់ជនមិនស្គាល់មុខ ស្របពេលដែលស្នាក់ការឈើមួយខ្នងនោះពុំទាន់សាងសង់បានរួចរាល់។
កាតដុតប៉ុនប៉ងបំផ្លាញចោលនូវស្នាក់ការរបស់ក្រុមការពារធម្មជាតិនេះលោកស៊ាត សុទ្ធ អនុប្រធាសហគមន៍អបួនលើ បានអោយដឹងថាលោកបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលអរបួលលើរួចហើយ។លោកថាស្នាក់ការសហគមន៍សាងសង់ឡើង ក្រោមការអនុញ្ញាតត្រឹមត្រូវពីក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថាន និងបានដាប់ឈើ បាន១០០%ហើយ ត្រៀមនិងលើកបញ្ឈរក៏ត្រូវជនមិនស្គាល់មកលបដុតចោលតែម្តង។អនុប្រធានរូបនេះថា មុនសាងសង់មានប៉ូលិសម្នាក់ឈ្មោះគុជ ជាប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្រែសង្គម មកអះអាងថាទីតាំង ជាដីរបស់គេ និងហាមឃាត់សហគមន៍ពុំអោយលើកស្លាក។ការហាមនេះ លោកសង្ស័យថា ឈ្មោះខាងលើជាមុខសញ្ញាទី១ដែលត្រូវសុើបអង្កេត។លោកបញ្ជាក់ថា ក្នុងពាក្យបបណ្តឹកសហគមន៍ក៏បានសរសេរឈ្មោះគុជ នោះចូលដែរ។
លោកប៉ែត ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក បានអោយដឹងថា លោកនៅមិនទាន់ទទួលបាននូវដំណឹងថាសហគមន៍ បានដាក់ពាក់បណ្តឹងទៅឃុំឬប៉ុស្តិ៍ឬនៅនោះទេ។
នាយកដែនដដែលថា សហគមន៍គឺជាផ្នែកមួយរបស់ដែនជម្រក ហើយរដ្ឋាភិបាលបានសម្រេចផ្តល់ជូនសហគមន៍ធ្វើការគ្រប់គ្រងក្រោមកិច្ចព្រមព្រៀង រវាងក្រសួងនិងសហគមន៍។ហើយករណីនេះ សហគមន៍ត្រូវដាក់ពាក្យបណ្តឹងជាបន្ទាន់ទៅឃុំ ព្រោះវាស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ឃុំ។ ដោយឡែកក្រសួងបរិស្ថាន ជាអ្នកផ្តល់ជំនួយផ្នែកបច្ចេកទេសដល់ពួកគាត់។ ក្រោយដាក់ពាក្យបណ្តឹងរួចបរិស្ថានងាយស្រួលផ្តល់កិច្ចអន្តរាគមន៍។
លោកប៉ែត ភត្រា បញ្ជាក់ថាលោកមិនជឿរថារកអ្នកដុតមិនឃើញនោះទេ។ លោកសង្ស័យថា អ្នកដុតជាអ្នកទៅហាមឃាត់សហគមន៍មិនអោយសាងសង់និងឯង។ហើយមិនពិបាកនិងរកនោះទេ បើប៉ូលីសឬអជ្ញាធរមានឆន្ទៈក្នុងការស្វែងរក។ទោះជាយ៉ាងណាលោកនាយកដែនពុំបានបញ្ជាក់អត្តសញ្ញាណ អ្នកហាមឃាត់មិនអោយសហគមន៍សាងសង់នោះទេ។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦នេះ បានសម្រេចធ្វើការថ្កោលទោស ជនប្រព្រឹត្ត ដែលបានដុតបំផ្លាញទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ដែល ស្ថិតក្នុងឃុំអរបួន ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ដែលបានរួមចំណែកយ៉ាងសកម្មជាមួយនឹងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ ទន្ទឹមនេះ ក្នុងនាមមន្រ្តីអនុវត្តច្បាប់នៃដែនជម្រកសត្វព្រៃស្រែពក, ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សោកស្ដាយនូវទង្វើបំផ្លិចបំផ្លាញដោយការចាក់សាំងដុតកម្ទេចទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ពីសំណាក់ជនខិលខូច៕B/