ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ មានអធិការកិច្ចច្រើនក្រុមចុះស្រាវជ្រាវ ស៊ើបអង្កេតករណីស្លាប់របស់ទុយ ស្រស់ សកម្មជនឬមេខ្លោងម្នាក់នៃចលនាដឹកនាំរំលោភដីធ្លីនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

បើកស៊ើបអង្កេតទ្រង់ទ្រាយធំ តែអាវុធហត្ថស្វាគមន៍តែ១ ៖

  • ក្រុមទាំងនោះរួមមាន គណៈកម្មការជាតិប្រឆាំងរាល់ទម្រង់អំពើទារុណកម្ម (អន្តរក្រសួង មានក្រសួងមហាផ្ទៃជាប្រធាន) គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា( របស់រាជរដ្ឋាភិបាលកម្ពុជា) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពជា(UN) និងអង្គការសិទ្ធិមនុស្សក្នុងស្រុក(NGOs), អធិការកិច្ចកងរាជអវុធហត្ថលើផ្ទៃប្រទេស។
    និងក៏មានអ្នកសារព៍ត័មានជាតិ អន្តរជាតិមួយចំនួនដែរទៅយកព៍ត៌មាន ។
    ក្រុមទាំងនេះបានទៅជួបភរិយា ក្រុមគ្រួសារសព សាច់ញាតិ សកម្មជនដីធ្លី និងខ្លះនៅរដ្ឋបាលខេត្ត ។
    ប៉ុន្តែនៅកងរាជអាវុធហត្ថខេត្ត មានតែអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស(ផ្ទៃក្នុង)មួយគត់ដែលអនុញាតិ សហការអោយចូលធ្វើការ ។
    ក្រៅពីនោះ ខាងកងរាជអវុធហត្ថខេត្តថាយោងបទបញ្ជា សូមអោយទៅសួរអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ ។
    នាយករដ្ឋមន្ត្រីប្រតិកម្ម ៖
    ក្រុមទាំងនេះបានចុះទៅបំពេញការងារបន្តបន្ទាប់តាំងពីមុនអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងកាលពីល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០២០ ក្នុងឱកាសជួបជុំលើកទី៤ រវាងសម្តេចតេជោនាយករដ្ឋមន្ត្តីជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ មកម្ល៉េះ ។

សារថ្លែងនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយស្រាវជ្រាវចាប់ខ្លួនអ្នកដៃដល់ដែលធ្វេីទារុណកម្ម បណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់នៅខេត្តបន្ទាយមានជ័យ។

សម្តេចបន្ថែមថា ក្នុងរឿងទំនាស់ដីធ្លី គឺមិនអាចចាប់ខ្លួនប្រជាពលរដ្ឋបានទេ។ ករណីនេះ គឺសមត្ថកិច្ចត្រូវចាប់ខ្លួនអោយខានតែបាន មិនអាចលេីកលែង បានទេចំពោះអ្នកធ្វេីទារុណកម្មនេះ។

ពោលគឺសំដៅការធ្វើទារុណកម្មឈានដល់ស្លាប់សកម្មជនដីធ្លីឬជាមេខ្លោងបំផុសចលនារំលោភដីធ្លីមានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំជាប្រជាការពារភូមិនិង មានទីលំនៅភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រវត្តិរឿងបំផុសចលនាចលនារំលោភដីធ្លី មិនមែនទំនាស់ដីធ្លី ទេ ៖ ទុយ ស្រស់ ត្រូវបានចាប់ខ្លួនជាមួយសកម្មជនដីធ្លី៤នាក់ទៀតនៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៩ ពោលគឺក្រោយពួកគេដឹកនាំមនុស្សរាប់រយនាក់ បំផុសចលនារំលោភយកដីធ្លីកម្មសិទ្ធិឯកជន(មានប្លង់រឹងដែលវាស់ដោយក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ក្នុងយុទ្ធនាការអនុវត្តបទបញ្ជា០១បបនៃ​គោលនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាលឆ្នាំ២០១២)និងដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើតាបែន២ )នៅឃុំសឹង្ហស្រុកអូរជ្រៅនិងនៅឃុំស្លក្រាមស្រុកស្វាយចេកនិងលើកគ្នាធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់ ហើយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីអាជ្ញាធរបានចេញលិខិត បានចុះអប់រំណែនាំផ្ទាល់មាត់ជាច្រើនលើក។

សកម្មជនឬមេខ្លោងបំផុសចលនារំលោភដីធ្លី(ដីឯកជនមានប័ណ្ណកម្មសិទ្ធិ) ចំនួន​៥នាក់នោះរួមមាន១-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ២- ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំចង្ហារ ស្រុក អូរជ្រៅ ។៣-ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ។ ៤-ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ និង៥-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំចង្ហារស្រុក អូរជ្រៅ ។

៥នាក់នាក់នោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ ព្រះរាជអាជ្ញារងនិងចៅក្រមបានចោទប្រកាន់ពីបទប៉ះពាល់កម្មសិទ្ធិឯកជន។ រួចចេញដីការឃុំខ្លួនពីថ្ងៃទី៣១ខែធ្នឆ្នាំ២០១៩ រហូតមកនៅពន្ធនារគារខេត្តនៃសំណុំរឿងតែមួយ(ក្នុងដីការបង្គាប់អោយចាប់ខ្លួនលេខ៨៧៣ដចខរបស់ចៅ ក្រមស៊ើបសួរហេង កេសរោ នៃសាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពីបទប៉ះពាល់កម្មសិទ្ធិឯកជន ។

នៅថ្ងៃទី៣ខែមករាឆ្នាំ២០២០ ទុយ ស្រស់ បានស្លាប់ ពេលបញ្ជូនទៅមន្ទិរពេទ្យខេត្តមិត្ត​ភាពកម្ពុជា ជប៉ុនមង្គលបូរី។ ឯជនត្រូវចោទ(មេខ្លោង៤នាក់)ទៀតត្រូវបានដោះលែង ។

អ្នកក្រៅដើរតួប្តឹងផ្តល់ ខណៈប្រពន្ធកូន បងប្អូននិងឱពុកនៅស្ងៀម ៖ សាក្សី៣នាក់ (សកម្មជនដីធ្លីខាងលើប្អូនប្រុសម្នាក់នៃសព) តាមរយះមេធាវីដែលរៀបចំឡើងដោយអង្គការសង្គមសុីវិលផ្នែកសិទ្ធិមនុស្សបានបញ្ជូនពាក្យ បណ្ដឹង របស់ខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១០ ខែមករាឆ្នាំមករា។

មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើ របស់សមត្ថកិច្ចអាវុធហត្ថនេះ ថាជាអំពើ មនុស្សឃាត ឃោរឃៅក្រោមទារុណកម្មមួយ ដែលសុំតុលាការរកយុត្តិធម៌តាមច្បាប់។ សាក្សីទាំង៣ នាក់បានអះអាងថា ឈ្មោះ ទុយ ស្រស់ បានរងការវាយដំ ទាត

[Forwarded from Om Layom]
់បែបធ្វើទារុណកម្មបណ្តាលអោយគ្រាំគ្រា បែកថ្លើម ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងយុវជនអប់រំបន្សាប់ផ្តាច់សារធាតុញៀន។

ប៉ុន្តែតាំងពីដំបូងមក កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏ដូចអង្គភាពពន្ធនាគារខេត្តបន្ទាយមាជ័យមិនផ្តល់ព័តមានដល់អ្នកសារព៍ត៌មានឡើយ ។

ទោះបីយ៉ាងណា បញ្ហានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺ មួយនាថ្ងៃិ៦ខែមករាឆ្នាំ២០២០ ដោយរៀបរាប់ពីប្រវត្តិនៃសកម្មភាពបំផុសចលនារំលោភដីធ្លីលើដីកម្មសិទ្ធិឯកជន(ប្លង់រឹងដែលវាស់ដោយក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ក្នុងយុទ្ធនាការអនុវត្តបទបញ្ជា០១បបនៃគោលនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាលឆ្នាំ២០១២)និងដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើតាបែន២ )នៅឃុំសឹង្ហស្រុកអូរជ្រៅនិងនៅឃុំស្លក្រាមស្រុកស្វាយចេក,ការចាប់ខ្លួន និងមូលហេតុនៃការស្លាប់របស់ទុយ ស្រស់ ។
ដោយយោងលទ្ធផលត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យសពិគណៈកម្មការចម្រុះនិងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃឭស្នងការដ្ឋានខេត្តបន្ទាយមានជ័យ(ក្រៅផ្លូវការ?) រដ្ឋបាលខេត្តបន្ទាយមានជ័យថា ៖ ជនរងគ្រោះទុយ ស្រស់ មានសភាពមិនប្រក្រតី មានសុខភាពមិនល្អនិងញៀនស្រាដាច់មិនបានផង ។

អ្នកស្រីប៊ុយ គីមឡាក់ អាយុ៣៥ឆ្នាំ ជាភរិយា ,កូនស្រី , ឱពុក,អ្នកស្រីទុយ ហាច អាយុ៥៣ឆ្នាំ ជាបងស្រី លោកទុយ ហាប់ អាយុ៥៥ឆ្នាំជាបងប្រុសបង្កើតប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២០ថា ៖ លោកទុយ ស្រស់ ធ្លាប់មានជម្ងឺប្រចាំកាយ អាក្ការៈឆាប់ស្លុតភ័យ និង ចូលចិត្តហើយផឹកស្រាញឹកញាប់ ហើយមិនបានផឹកឺមានសភាពញ័េ មិនហូបបាយចំណីបានដែរ ។ តែមិនធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់ឡើយ។

ភរិយានិយាយបន្តថា ទុយ ស្រស់ បានទារស្រាផឹក តែគេមិនអោយ ហើយគាត់ក៏ដាច់បាយ៣ថ្ងៃកាលក្នុងអំឡុងជាប់សួរចម្លើយនៅកងរាជអាវុធហត្ថខេត្តនិងតុលាការ ហើយនឹងការផ្ញើឃុំ៣ថ្ងៃនៅអាវុធហត្ថ ។ កាលណោះអ្នកស្រីសុំជួបនិងបញ្ចុកអាហារដល់ស្វាមីដែរ តែសមត្ថកិច្ចអាវុធហត្ថថា ថ្ងៃសៅរ័និងថ្ងៃអាទិត្យ មិនធ្វើការ ។ លុះពេលបន្ទាប់ អ្នកស្រីបានជួប ។តែស្វាមីអ្នកស្រីទន់ខ្សោយ និយាយលែងដឹងអី ហើយលែងនិយាយស្តីតែម្តង ។

ចំពោះការមានស្នាមជាំលើកន្លែងមួយចំនួនលើសព អ្នកស្រី លោកថា ពួកខ្លួនក៏មិនបាននៅក្នុងហេតុការណ៍ មិនបានឃើញ ក៏មិនហ៊ានថា មិនហ៊ានបចោទប្រកាន់ដែរ ។

ហើយជាជំហរអ្នកស្រី បងៗកូន ឱពុកក៏មិនបានគិតឬធ្វើតាមនរណាក្នុងការប្តឹងផ្តល់វែកញែករកខុសត្រូវ រកយុត្តិធម៌អីដែរ ។ គឺសុំតែខាងសប្បុរសជននិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជួយរៃលុយទៅជួយគ្រួសារអ្នកស្រី សងបំណុលជំពាក់គេនិងជួយទំនុកបម្រុងដល់កូនស្រីអយុ១៤ឆ្នាំអោយរៀនសូត្រ ជួយរកការងារធ្វើនៅអនាគត។
និងរឹតតែមិនចង់អោយអ្នកក្រៅគ្រួសាររត់ការដើររឿងក្តីអីដែរ។
ភរិយាសពនិងប្រភពពីអ្នកជិតខាងថា ៖ គ្រួសារទុយ ស្រស់ មានដីស្រែ៥រ៉ៃ តែបានលក់និងទៅជួលស្រែគេធ្វើ។តែធ្វើមិនបានផល ហើយទៅរកសុីដឹកអុស ដុតធ្យូង ទិញមាន់ …តែបន្តខាតឡុងចុង ។

គ្រួសារនេះ បានជំពាក់លុយធនាគារឯកជននិងម្ចាស់បំណុលក្នុងភូមិឃុំជាង១៥.០០០ដុល្លាសរអា ។ ដោយលំបាកជីវភាព ទុយ ស្រស់ រឹតតែចូលចិត្តផឹកស្រាទាល់តែញៀនដើម្បីបំបាត់ទុក ហើយញៀន។ ទុយ ស្រស់ ក៏ចូលធ្វើជាប្រជាការពារភូមិ ។ តមកជួនជាមានគេទាក់ទងថាទៅចាប់ដីនៅឃំុសឹង្ហនិងឃុំស្លក្រាម ទុយ ស្រស់ ក៏ចូលរួម ហើយសកម្មជាងគេ គឺសកម្មដូចអ្នកបបួល(មេខ្លោងបំផុសចលនារំលោភដីធ្លី៤នាក់ទៀត ដែលត្រូវចាប់ខ្លួន ហើយដោះលែងវិញ ។

ទុយ ស្រស់ សង្ឃឹមថានឹងបានដីធ្វើស្រែឬទុកលក់។ ការពិតត្រូវរកឃើញ តែមិនហ៊ានលាតត្រដាង ៖ លទ្ធផលការត្រួតពិនិត្យសពរបស់កម្មការកោសល្យវិច្ច័យរបស់ក្រុមជំនាញរួមទាំងគ្រូពេទ្យដែលបែកធ្លាយអោយដឹងថា ៖ រាងកាយជនរងគ្រោះ(ទុយ ស្រស់) រងការប៉ះទង្គិចពីវត្តុរឹងផង ទន់ផងធ្វើអោយស្លាប់។ ជនរងគ្រោះមានស្លាកស្នាមជិត១០កន្លែង ៖ លើក្បាល (ថ្ងាស ចង្ការ ភ្នែក គុម្ពត្រចៀក បបូរមាត់ ) ,លើខ្លួនប្រាណ (ដើមទ្រូង) និងលើដៃជើង មានជាំកដៃ ដាច់រលាត់ របួសជើង ។

សាក្សីនិងការត្រួតពិនិត្យអោយដឹងថា ក្នុងអំឡុងជាប់ឃុំនៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តនិងនៅពន្ធនាគារខេត្ត ជនរងគ្រោះមិនហូបបាយ៣ថ្ងៃ មិនដេក ហើយស្រែកឡូឡាខ្លាំង។ ជនរងគ្រោះទន់ខ្សោយ ហើយពេលស្លាប់មានសភាពស្លេកស្លាំង។

ប្រភពពីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអោយកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២០ថា ៖ ទុយ ស្រស់ កាលនៅក្នុងកងរាជអវុធហត្ថខេត្តដើម្បីសួរចម្លើយនិងទទួលការផ្ញើិចៅក្រមសើុបសួរ (មុនបញ្ជូនទៅពន្ធនាគារ ) ត្រូវបានមន្ត្រីអាវុធហត្ថឈ្មោះសឿង និងសហការីបូកនឹងយុវជនអប់រំបន្សាបសារធាតុញៀនវាយដំ ត្បិតថាទុយ ស្រស់ ចចេសរឹងរូស ឡូឡា ទារស្រាផឹក មិនហូបបាយ មិនដេក រំខានគេឯងជាដើម ។

លោកវរសេនីយ៍ឯកស ប៊ុនសឿង មេបញ្ជការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានដឹកនាំកម្លាំងចុះចាប់ជនត្រូវចោទ មេខ្លោងបំផុសចលនារំលោភដីធ្លី៥នាក់រួមទាំងទុយ ស្រស់ និងក៏ដឹកនាំសួរចម្លើយ ត្រូវសាក្សីជាច្រើនអះអាងថា លោកជាអ្នកបានវាយដំលើជនរងគ្រោះនៅនឹងដងទង់ជាតិនិងនៅក្នុងបន្ទប់ ក៏បានស្រែកបញ្ជាអោយអាត្រង៉ោល(យុវជនអប់រំបន្សាបសារធាតុញៀន) វាយដំលើជនរងគ្រោះអោយស្ងាត់មាត់កុំឡូឡា ហើយលោកថែមទាំងដើរអួតប្រាប់ គេឯងពីទង្វើនោះទៀតផង ។

ប៉ុន្តែលោកស ប៊ុនសឿង បានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី១៥ ខែមករាថា កូនចៅលោក(មន្ត្រីអាវុធហត្ថ)របស់លោកម្នាក់ឈ្មោះសឿងដូចលោក។ លោកបានអនុវត្តច្បាប់ដោយអនុវត្តបទបញ្ជាចុះអនុវត្តដីកាបង្គាប់របស់ចៅក្រមចាប់ខ្លួនអ្នក៥នាក់នោះ តែមិនបានវាយដំ ធ្វើទារុណកម្មលើជនទាំង៥នាក់ ពិសេសលើទុយ ស្រស់ ឡើយ។

ផ្ទុយទៅវិញ លោកថែមទាំងរុញចេញការទទួលខុសត្រូវ ដោយចោទការសង្ស័យថា ” ជនត្រូវចោទ ទុយ ស្រស់នៅស្រស់ស្អាតភ្លឹងគ្មានរបួសស្នាម ជាំអីទេកាលនៅអាវុធហត្ថ។ តែពេលបញ្ជូនទៅពន្ធនាគារ មិនដឹងពន្ធនាគារនុរក្សធ្វើអី បានឃើញជាំ របួស ហើយទីបំផុតបានស្លាប់ពេលបញ្ជូនទៅពេទ្យ” ៕B/