ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៦មករា ២០២០ តារា ចម្រៀង ស្រី ឡោម លក្ខណា បានជួបទុកធំ ដោយសារស្វាមីរបស់នាង បានជួប គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះ កើងឡើងនៅតាមបណ្តោយផ្លូវលំប៊េតុង ក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវជាស្វាមី ឡោម លក្ខិណា មានឈ្មោះ ប៉ា ចាន់ពិសិដ្ឋ អាយុ៣៣ ឆ្នាំ មានមុខរបរជាអ្នករកស៊ីទិញលក់រថយន្ត។ ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុមានរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ(2AQ-9139)បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿន លុះ មក ដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពេញទំហឹងជាមួយនឹងរថយន្តកូរ៉េមួយតោនកន្លះពណ៌សពាក់ស្លាកលេខ(ភ្នំពេញ 2AK-7485)បើកបរដោយបុរសម្នាក់ ក្នុងទិស ដៅ បញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យភាគីខាងម្ចាស់រថយន្តព្រូស ស្លាប់ភ្លាមៗនៅ នឹង កន្លែងកើតហេតុ ចំណែកឯរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។
បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យនៅវត្តក្រាំងធ្នង់ ។ ដំណឹង ដ៏អកុសលនេះ បានធ្វើ អោយមហាជន ទាំងក្នុងនិងក្រៅរង្វង់សិល្បៈសំដែងការអាណិតអាសូរ ដល់តារា ចម្រៀង ឡោម លក្ខិណា ដែលមកជួបរឿងបែបនេះ ខណៈដែលកូនប្រុសរបស់នាង ទើបតែមានវ័យមិនទាន់បានពីរឆ្នាំស្រួលបួលផង៕