ដោយៈ មេសា/ភ្នំពេញៈ គឺជាដំណឹងល្អសម្រាប់អ្នកសិក្សា ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រ គឺសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ ភាគរយ ថ្នាក់បរិញ្ញាបត្រ ដល់ទៅ ១.១៥០ កន្លែង ហើយ អាហារូបករណ៍ ដ៏ច្រើនសន្ធឹកសន្ធាប់ រយៈពេល ៤ ឆ្នាំ នោះ មានដូចជា ៖ មហាវិទ្យាល័យនីតិសាស្ត្រ រដ្ឋបាលអប់រំ អក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស និង គ្រប់គ្រងទូទៅជាដើម។
លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរងទទួលបន្ទុក ដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានឱ្យដឹងថា លក្ខន្តិកៈ នៃ ការប្រឡង យកអាហារូបករណ៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូម បាក់ឌុប ឬ សញ្ញាបត្រដែលមានតម្លៃស្មើ គឺទទួលយកទាំងបេក្ខសមណៈ ( ព្រះសង្ឃ ) គ្រហស្ថទាំងប្រុស ទាំងស្រី មន្ត្រីរាជការ បុគ្គលិកស្ថាប័ននានា ដោយមិនគិតកំណត់អាយុឡើយ សំខាន់ឱ្យតែមានសញ្ញាបត្រដូចដែលលើកខាងដើមនេះ ។
កាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំអាហារូបករណ៍ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅទីតាំងទាំង ៣ គឺ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ ស្ថិតនៅទល់មុខសាលមហោស្រពចតុមុខ នាមុខព្រះបរមរាជវាំង , ព្រះសីហនុរាជខេត្ត កំពង់ឆ្នាំ ស្ថិតនៅក្នុងវត្ត អារញ្ញិការាម ក្រុងកំពុងឆ្នាំង និង ព្រះសីហនុរាជ បាត់ដំបង ក្រុងបាត់ដំបង។
ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សារដ្ឋដ៏មានវ័យចំណាស់ និង កិត្តិនាមជាងគេនៅកម្ពុជា ហើយអ្នកដែលសិក្សានៅទីនោះ ក៏មានទាំងនិស្សិតជាគ្រហស្ថប្រមាណជា ៥០ ភាគរយ ។ ព័ត៌មានបន្ថែមអាចទាក់ទងតាម ទូរសព្ទលេខ ៖ ០៩២ ៩៤ ៧៧ ២២/ ០១២ ៤៨ ៧៦ ៩៨/០១៧ ៨៣ ០៥ ៤៣ ៕ Kh