Sant’Agata Bolognese -ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០៖ នៅក្នុងកម្មវិធីបូក សរុប ផ្នែកហិរញ្ញវត្ថុឆ្នាំ ២០១៩ (Fiscal Year 2019) ដែលគិតពីថ្ងៃទី១ មករា រហូតដល់ ៣១ធ្នូ៖ ការលក់និងទិញរបស់ក្រុមហ៊ុន រថយន្តស្វ័យ័ត Automobili Lamborghini បន្តរីកចំរើនជាលំដាប់។ ទន្ទឹមនឹងកំណើនលក់ដាច់ដល់ទៅ ៤៣% នៃការលក់ចេញពី ៥៧៥០ គ្រឿង ដល់ ៨២០៥ គ្រឿង ទៅជុំវិញពិភពលោក ក្រុមហ៊ុនរថយន្តស្ព័រ ទំនើប របស់អ៊ីតាលីនេះ ពិតជាអស្ចារ្យណាស់ដែលសម្រេចបានកំណើនលក់ក្នុងរយៈពេល ៩ ឆ្នាំជាប់គ្នា ហើយបានបង្កើតកំណត់ត្រាលក់ជាប្រវត្តិសាស្ត្រថ្មីមួយទៀតផងដែរ។
MODELLO: Lamborghini Urus DATA GG/MM/AA: 18/04/2018 OCCASIONE – EVENTO: Lamborghini Urus lancio dinamico/dynamic launch a Vallelunga (Roma) INQUADRATURA: 3/4 anteriore PARTICOLARI: COLORE: Bianco Icarus TIPO DI FOTOGRAFIA: Dinamica su strada NOME FOTOGRAFO: Ingo Barenschee LIBERATORIA: Diritti editoriali NOTE: N. TELAIO: SOGGETTO:
លោក Stefano Domenicali ប្រធានក្រុមហ៊ុន និងជាប្រធាននាយកប្រតិបត្តិ របស់ រថយន្ត Lamborghini មានប្រសាសន៍ថា៖ «ឆ្នាំ ២០១៩ ជាឆ្នាំដែលយើងទទួលបាន ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង។ ក្រុមការងាររបស់យើងបាន សម្រេចបាន ការងារដ៏ជោគជ័យ គឺទទួលបានកំណើននៃការលក់ជាលំដាប់ជារៀងរាល់ឆ្នាំ។ នៅក្នុង ពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ យើងទទួលបានចំនួនលក់កើន ឡើងលើសពីទ្វេ ដងទៅ ទៀត ដែលជាជោគជ័យមួយដែលមិនគួរឱ្យជឿ។ នេះបញ្ជាក់យ៉ាងច្បាស់ ពីឥទ្ធិពល នៃម៉ាករបស់យើង ក៏ដូចជាគុណភាព និរន្តរភាព និងយុទ្ធសាស្រ្ត ពាណិជ្ជកម្មរបស់យើង។»
លោកបន្តថា៖ «គ្រាន់តែម៉ាករថយន្តស្ព័រទំនើប SUV របស់យើង លក់ដាច់អស់ ដល់ ជិត ៥០០០ គ្រឿង ដែលជិតស្មើរទៅនឹងចំនួនលក់សរុបរបស់យើងកាលពីឆ្នាំ ២០១៨ ទៅហើយ។» របាយការណ៍រួមបង្ហាញថា រថយន្តរបស់ យើង ត្រូវបានលក់ដាច់ចំនួន ២៣៧៤ គ្រឿង ក្នុងនេះដែរ យើងសង្កេតឃើញថា វាលក់ដាច់ផ្តាច់គេនៅ សហរដ្ឋអាមេរិក បន្ទាប់មក ចិន (៧៧០គ្រឿង) ចក្រភពអង់គ្លេស (៦៥៨គ្រឿង) ជប៉ុន (៦៤១គ្រឿង) អាឡឺម៉ង់ (៥៦២គ្រឿង) មជ្ឈឹមបូព៌ា (៣៨៧គ្រឿង) កាណាដា (៣៧៦គ្រឿង) និងអ៊ីតាលី (៣៧០គ្រឿង)។ ទីផ្សារទាំងអស់នេះ បានបន្តបង្កើន ការចែកចាយយ៉ាងច្រើន ព្រមទាំងបានបង្កើតកំណត់ត្រាលក់ជាក្នុងប្រវត្តិសាស្រ្ត របស់ ជាតិទៀតផង។ម៉ូឌែលរថយន្តស្ព័រទំនើបទាំងពីរ ទទួលបានការ គាំទ្រ និងលក់ ដាច់ ច្រើនបំផុត។ រថយន្តស្ព័រ Lamborghini Aventador ម៉ាស៊ីន V12 ដែលត្រូវបាន ចែក ចាយ ទៅកាន់អតិថិជនដល់ទៅ ១១០៤ គ្រឿងនេះ បានបង្ហាញច្បាស់ពីភាពខ្លាំង ក្លា របស់យើង។ ចំណេកឯ រថយន្ត Lamborghini Huracán ម៉ាស៊ីន V10 ដែលត្រូវបាន គេណែនាំថាជា Huracán EVO កាលពីឆ្នាំ ២០១៩ជាមួយនឹងការរចនាថ្មីនិង បច្ចេកវិទ្យា កាន់តែប្រសើរ របស់វា ត្រូវបានលក់អស់ចំនួន ២១៣៩ គ្រឿង។
នៅឆ្នាំ ២០១៩ ក្រោយពីចាប់ផ្តើមផលិតបានត្រឹមតែ ៥ ឆ្នាំ រថយន្ត Lamborghini Huracán លេខ ១៤០២២ បានបំបែកឯកត្តកម្ម នៅក្នុងចំណោមសេរីរថយន្ត ដែលវា បានទទួលភាពជោគជ័យលើសរថយន្តម៉ាក Gallardo ដែលចេញមុនវាទៅទៀត ដោយហេតុថារថយន្តនោះលក់ដាច់ក្នុងបរិមាណដូចគ្នា ដោយប្រើពេល ១០ ឆ្នាំ ប៉ុន្តែ Huracán ប្រើពេលត្រឹមតែ ៥ ឆ្នាំ ដូច្នេះវាបានក្លាយជាប្រភេទរថយន្ត Lamborghini ដែលទទួលបានជោគជ័យលើសគេ ផ្នែកលក់។
ដូចដែលបានរំពឹងទុក រថយន្តស្ព័រទំនើប Super SUV Urus ជាកត្តារួមចំណែក យ៉ាងច្រើនដល់ការកើនឡើងនៃការលក់ជាសកលក្នុងក្រុមហ៊ុន ដោយសារតែ ភាព ល្អឥតខ្ចោះរបស់វា។ រយៈពេលពេញមួយឆ្នាំដំបូងនៅក្នុងទីផ្សារ ចំនួនលក់ដាច់ កើន ឡើងដល់ទៅ ១៨២% ពី ១៧៦១ គ្រឿង ក្នុងឆ្នាំ ២០១៨ ដល់ ៤៩៦២ គ្រឿងនៅឆ្នាំ ២០១៩។
*គួរបញ្ចាក់ផងដែរថា ក្រៅពីតួលេខនៃរថយន្តដែលលក់ដាច់ Lamborghini សម្រេចបានគោលដៅហិរញ្ញវត្ថុ ជាច្រើនសំខាន់ៗផ្សេងទៀត ដែលលើសពីការ គ្រោង ទុក នៅក្នុងឆ្នាំ ២០១៩ នេះ។ ម៉ូឌែលរថយន្តថ្មី ក្នុងឆ្នាំ ២០១៩ Lamborghini បានចាប់ផ្តើមឆ្នាំ ២០១៩ ដោយការដាក់បង្ហាញរថយន្តទើបតែចេញថ្មី គឺ Huracán EVO ស៊េរីម៉ាស៊ីន V10 ដែលជាម៉ូឌែលចុងក្រោយនៃរថយន្តស្ព័រទំនើបកង់បួន។ ដោយ មានការរចនាម៉ូដថ្មី ជាមួយនឹងថាមវន្តយានយន្តដែលល្អប្រសើរជាងមុន វាគឺជារថយន្ត Lamborghini ដំបូងគេដែលមានតក្កវិជ្ជាព្យាករណ៍លើការគ្រប់គ្រងឌីជីថលយានយន្ត និងមានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យរថយន្ត Lamborghini ក៏ដូចជាកង់ និងចង្កូត គ្រប់កង់ ដើម្បីឲ្យប៉ារ៉ាម៉ែត្របានកំណត់ឡើងវិញនៃការឆ្លើយតបភាពរហ័សរហួន និងភាពងាយស្រួលក្នុងការបើកបរ។
គួររំលឹកទៅលើ ពិព័រណ៍រថយន្តនៅទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ ២០១៩ រថយន្ត Lamborghini Huracán EVO Spyder ស៊េរីថ្មី ដែលមានលក្ខណៈ ពិសេស ផ្ទាល់ខ្លួន និងធ្វើឲ្យអ្នកបើកបរមានអារម្មណ៍រំភើប ដែលលក្ខណៈទាំងនេះមិនមាន នៅ ក្នុងរថយន្តផ្សេងៗទៀត ហើយវាត្រូវបានសហការឡើងរួមគ្នាជាមួយភាគី ផ្សេង ទៀត ដែលធ្វើឲ្យវាក្លាយទៅជាម៉ូឌែលទី ២ នៅក្នុងខ្សែស្រឡាយ V10 Huracán EVO ។
កាលពីខែមិថុនា រថយន្ត Lamborghini Huracán Sterrato Automobili Lamborghini បានធ្វើការសិក្សាស្វែងយល់អំពីវិធីសាស្រ្កធ្វើឲ្យបទពិសោធន៍ បើកបរ រថយន្តរបស់អ្នកកាន់តែអស្ចារ្យ។ បើផ្អែកទៅលើសមត្ថភាពរបស់រថយន្តស្ព័រទំនើប V10 Huracán គំនូសរចនា Sterrato នៅលើរថយន្តនេះ ត្រូវបានគេយកធ្វើជាគំរូ សម្រាប់រថយន្ត Urus Super SUV ដោយបង្កើតនូវបទពិសោធន៍ថ្មីដល់អ្នកបើកបរ គឺធ្វើឲ្យពួកគេមានអារម្មណ៍រីករាយខណៈពេលបើកបរ ដែលនេះបញ្ជាក់យ៉ាងច្បាស់ អំពីភាពប្រឹងប្រែងរបស់ Lamborghini ក្នុងការរុករកបច្ចេកវិទ្យាថ្មី ប្លែក សម្រាប់ រថយន្តស្ព័រទំនើបរបស់យើង។
ចំណែកកាលពីខែសីហា វិញ Lamborghini បានដាក់បង្ហាញរថយន្ត Lamborghini Aventador SVJ 63 Roadster ដែលជាប្រភេទរថយន្តស្ព័រទំនើប ម៉ាស៊ីន V12 ដោយមានចំនួនកំណត់ នៅឯពិព័រណ៍រថយន្ត Monterey Car Week សហរដ្ឋអាមេរិក។ រថយន្ត SVJ Roadster បានបង្ហាញជាសាធារណៈ លក្ខណៈ ផ្តាច់ មុខ បន្ទាប់ពី SVJ 63 coupé ដែល SVJ Roadster លើកឡើងថាត្រូវផលិតត្រឹមតែ ៦៣ គ្រឿងប៉ុណ្ណោះ ដើម្បីជាការរំលឹក និងតំណាង ដល់ក្រុមហ៊ុនដែល បានបង្កើត ឡើងនៅឆ្នាំ ១៩៦៣ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Lamborghini បានផ្តល់ពានរង្វាន់ដល់រថយន្ត SVJ 63 Roadster ទៅលើជ័យជម្នះក្នុងការប្រណាំងរថយន្ត ព្រមជាមួយនឹងការ សម្ពោធ រថយន្ត Huracán EVO GT ដែលចំនួនមានកំណត់ ត្រឹមតែ ៣៦ គ្រឿង ដើម្បីអបអរ ដល់ជ័យជម្នះដល់ទៅពីរលើក នៅឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងការប្រកួត ២៤ ម៉ោង នៃ Daytona និង ១២ ម៉ោង នៃ Sebring។
ទស្សនវិស័យ និងគោលការណ៍ ថ្មី ប្លែកពីគេ របស់ Lamborghini កំពុងទទួល បាន ភាពជោគជ័យខ្លាំង គឺការផលិតរថយន្តដែលផ្តល់ឪកាសឲ្យអ្នកបើកបរអាចឆ្នៃ Lamborghini របស់ពួកគេបានតាមចិត្ត។ ទិន្នន័យបានបង្ហាញថា ជាង ៥០ ភាគរយ នៃរថយន្តស្ព័រទំនើបៗរបស់ Lamborghini ដែលលក់ដាច់គឺជាប្រភេទដែល មាន លក្ខណៈ ផ្ទាល់ខ្លួន នេះ តាមរយៈកម្មវិធី Ad Personamam របស់ Lamborghini។
នៅក្នុងខែ វិច្ឆិកា Automobili Lamborghini បានបង្ហាញរថយន្តដែលផលិតឡើង ប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ខ្លួន គឺ Lamborghini Lambo ម៉ាស៊ីន V12 Vision Gran Turismo មុនការប្រកួតផ្តាច់ព្រ័ត្រពិភពលោកឆ្នាំ ២០១៩ យកពានរង្វាន់ FIA Gran Turismo នៅរដ្ឋ Monte Carlo នៃប្រទេស Monaco ។ រថយន្ត Lambo V12 Vision GT នេះ ត្រូវបានផលិតឡើងប្រកបដោយចក្ខុវិស័យខ្ពស់ ដោយធ្វើ ការសង្កត់ ធ្ងន់លើ «ភាពរីករាយក្នុងការបើកបរ» នៅក្នុងបរិយាកាសឌីជីថលនៃការប្រកួត ប្រជែង បែប Gran Turismo Sport សម្រាប់ក្រុមហ៊ុន Sony PlayStation 4 ដែលវានឹង អាចរកបាន នៅនិទាឃរដូវឆ្នាំ ២០២០។
ទស្សនវិស័យ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនបានបញ្ជាក់ពីចក្ខុវិស័យ ប្រកបដោយទំនុក ចិត្ត សម្រាប់ឆ្នាំបូកសរុបហិរញ្ញវត្ថុឆ្នាំ ២០២០។ ទាក់ទងនឹងបច្ចេកវិទ្យា Lamborghini បានធ្វើការអភិវឌ្ឍយុទ្ធសាស្ត្របែបកូនកាត់ ទៅលើម៉ូឌែលរថយន្ត ស្ព័រទំនើប ជំនាន់ថ្មី ទាំងអស់។រថយន្តស្វ័យ័ត Lamborghini ក៏បានបន្តនូវយុទ្ធសាស្រ្តរបស់ខ្លួន នៅក្នុងឆ្នាំ ២០២០ នេះ នៃការបង្ហាញម៉ាករថយន្តថ្មីៗ ក៏ដូចជាគំនិតច្នៃប្រឌិត និងផ្តួចផ្តើមជាច្រើន ទៅលើការបង្កើតព្រឹត្តិការណ៍ផ្តាច់មុខ និងស្ថិតក្នុងរូបភាព បែបបទស្និទ្ធិស្នាល សម្រាប់អតិថិជនរបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។
សូមរំលឹកថា -Lamborghini មានកំណើនលក់ដាច់ដល់ទៅ ៤៣% គឺលក់ដាច់អស់ ៨២០៥ គ្រឿង
-កំណើននៃការលក់ជាសកលក្នុងរយៈពេល ៩ ឆ្នាំជាប់គ្នា
-ម៉ូឌែលរថយន្តស្ព័រទំនើបដែលមានម៉ាស៊ីនប្រភេទ V10 និង V12 ទទួលបានការលក់ដាច់ខ្លាំង
-រថយន្តស្ព័រទំនើប SUV នៅតែបន្តសន្ទុះកើនឡើងនៃការលក់៖ លក់ដាច់ដល់ទៅជិត ៥០០០ គ្រឿង
-របាយការណ៍នៃការលក់ បង្ហាញថា រថយន្តរបស់យើងមានដាក់លក់នៅគ្រប់តំបន់ទាំងអស់ រួមមាន សហភាព EMEA (អឺរ៉ុប មជ្ឈឹមបូព៌ា ទ្វីបអាហ្រ្វិក) អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក
-វាត្រូវបានអះអាងថាលក់ដាច់ផ្តាច់គេនៅក្នុងទីផ្សារសហរដ្ឋអាមេរិក
*Press information containing the major Lamborghini business figures for the fiscal year 2019 will be published in March 2020.
Photos and videos: media.lamborghini.com
Information on Automobili Lamborghini: www.lamborghini.com