Home ព័ត៌មានអន្តរជាតិ ពូកែ​រិះគន់​ព...

ពូកែ​រិះគន់​ពេក ឥឡូវ​ឥណ្ឌា​បិទ​ខ្ទប់​ប្រេងឆា​ធ្វើអោយ​ម៉ាឡេស៊ី​កំពុងបារម្ភ​

​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ខែ​មករា​ថា ម៉ាឡេស៊ី​នឹង​ប្រើប្រាស់​បណ្តាញ​ការទូត​ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​ចំពោះ​ការនាំចេញ​​ប្រេងឆា​បន្ទាប់​ពី​ឥណ្ឌា​បាន​ដាក់​បម្រាម​មួយចំនួន​កាលពី​សប្តាហ៍​មុន​។​

​លោកស្រី​តេ​រេសា កុក រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ម៉ាឡេស៊ី​បាន​និយាយ​នៅ​សន្និសីទ​មួយ​ថា “​នៅ​ឆ្នាំ​នេះ យើង​ឃើញ​មាន​បញ្ហា​ប្រឈម​បន្ថែម​ទៀត​នៅ​ទីផ្សារ​​ធំៗ មួយចំនួន​របស់​យើង​” ។​

​លោកស្រី​បាន​និយាយថា ការព្រួយបារម្ភ​ខ្លាំង​នោះ​គឺ​ការ​ដាក់​កម្រិត​របស់​ឥណ្ឌា​ទៅលើ​ប្រេងឆា​ចម្រាញ់​រួច​ផលិត​ចេញពី​ដូងប្រេង​។​

​លោកស្រី​បាន​បន្ថែមថា ” ទោះបី​មាន​បញ្ហា​បែបនេះ​ក៏ដោយ ក៏​ក្រសួង​នឹង​ធ្វើការ​នាំចូល​ទីផ្សារ​ទាំងនេះ​ជា​បន្តបន្ទាប់​ដោយ​រួម​ទាំង​ប្រើប្រាស់​រយៈ​បណ្តាញ​​ការទូត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​មិត្តភាព​ដើម្បី​ស្តារ​ទំនុកចិត្ត​ទីផ្សារ​ឡើងវិញ​និង​ពង្រឹង​ទីផ្សារ​ដែលមាន​ស្រាប់​កាន់តែ​ប្រសើរឡើង​”​។​

​សូមបញ្ជាក់​ថា ម៉ាឡេស៊ី​និង​ឥណ្ឌា​មាន​បញ្ហា​កា​ទូត​ខ្លះ​ជាមួយ​គ្នា ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​និយាយ​រិះគន់​បញ្ហា​កា​ស្មៀនិង​ច្បាប់​សញ្ជាតិ​របស់​ឥណ្ឌា​ដែល​​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​យល់ឃើញថា​ជា​ច្បាប់​រើសអើង​ប្រឆាំង​អ៊ីស្លាម​។​

​ឥណ្ឌា ដែល​ជា​ប្រទេស​នាំចូល​ប្រេងឆា​ធំ​បំផុត​ក្នុង​លោក បាន​កែប្រែ​ច្បាប់​ដោយ​ហាម​នាំចូល​ប្រេងឆា​ចម្រាញ់​រួច​ហើយ​ពី​ម៉ាឡេស៊ី ។​ចំណាត់ការ​នេះ​បានកើត​​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​(​ឥណ្ឌា​) បាន​រិះគន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ការដែល​លោក​រិះគន់​ច្បាប់​សញ្ជាតិ​របស់​ឥណ្ឌា​។​មុន​នោះ លោក​មាន​ចោទប្រកាន់​ឥណ្ឌា​ថា ឈ្លានពាន​តំបន់​កា​ស្មៀរ​ដែល​មាន​អ្នកកាន់សាស​នា​អ៊ីស្លាម​រស់នៅ​ភាគច្រើន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ បាន​និយាយថា រដ្ឋាភិបាល​ឥណ្ឌា​បាន​ជូនដំណឹង​ទៅ​បណ្តា​ក្រុមហ៊ុន​នាំចូល​អោយ​នៅ​ឆ្ងាយ​ពី​ប្រេងឆា​ម៉ាឡេស៊ី​។ ពួក​ឈ្មួញ​ឥណ្ឌា​​ឥឡូវ​ងាក​ទៅ​ទិញ​ប្រេង​ឆាឆៅ​(​មិនទាន់​ចម្រាញ់​)​ពី​ឥណ្ឌូនេស៊ី ជំនួស​វិញ​។​ទោះជា​យ៉ាងណា ក្រសួងការបរទេស​ឥណ្ឌា បាន​និយាយថា ការ​រឹតត្បិត​ការនាំ​ចូល​ប្រេងឆា​​ចម្រាញ់​រួច​នេះ​មិន​អនុវត្ត​តែ​លើ​ប្រទេស​ណាមួយ​នោះ​ទេ​៕

កម្មករ​ធ្វើការ​នៅ​ចម្ការ​ប្រេងដូង​មួយ​នៅ​ម៉ាឡេស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular