ដោយ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​គុជ ​គឹម​ឡុង ​បានឱ្យដឹងថា ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ករណី​លោក​កឹម​សុខា​បានសម្រេច​លើក​សវនាការ​ទៅ​ថ្ងៃទី​២២-២៣​ខែមករា​ឆ្នាំ​២០២០​បន្តទៀត​។​នៅ​រសៀល​ថ្ងៃទី​១៦​ខែមករា​នេះ​ គឺ​ក្រុមប្រឹក្សា​ជំនុំជម្រះ​អត់​សវនាការ​ទេ​។

សវនាការ​កាត់ទោស​លោ​ក​កឹម​សុខា​ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​បើកសវនាការ​អស់​រយ​:​ពេល​មួយថ្ងៃ​កន្លះ​គឺ​នៅ​ថ្ងៃទី​១៥​ខែមករា​និង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមករា​(​ពេល​រសៀល​អត់​សវនាការ​ទេ​)​។​

លោក​វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​បានចេញ​ដីកាកោះ​លោក​ កឹម​សុខា​ឲ្យ​ចូលសវនាការ​នា​ថ្ងៃទី​១៥​​ខែមករា​ឆ្នាំ​២០២០​។​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​មានដូចជា​:​លោក​កូយ​សៅ ​ជា​ប្រធាន​ក្រុមប្រឹក្សា ​លោក​សេង​ លាង​ ចៅក្រម​ប្រឹក្សា​ លោក​ធាន​​ ច័ន្ទ​ពិសិដ្ឋ​ ជា​ចៅក្រម​ប្រឹក្សា​និង​លោក​ជ័យ​វាសនា ​ជា​ក្រឡាបញ្ជី​សវនាការ​។​

​អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានី ភ្នំពេញ ដែលទទួលបន្ទុកចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌ ជំនុំជម្រះ លេខ ៤៧៧៧ ចុះ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ ដែលមានជនជាប់ចោទ ឈ្មោះ កឹម សុខា ជាប់ចោទ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស​។

តា មាម ត្រា ៤៤៣ នៃ ក្រមព្រហ្មទណ្ឌ បានកំណត់ កាលបរិច្ឆេទ ជំនុំជម្រះ លើ សំណុំ រឿងនេះ នៅ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹក នៅ សាល សវនាការ ទី ១ នៃ សាលាដំបូង រាជធានី ភ្នំពេញ ។

អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៧ សាលាដំបូងរាជធានី ភ្នំពេញ បានទទួលចាត់ការ ស៊ើបសួរលើ សំណុំរឿង ព្រហ្មទណ្ឌ លេខ ៥៦៤២ ចុះថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៧ ដែលមានជនត្រូវចោទ ឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥៣​។ ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជា មួយបរទេស ប្រព្រឹត្ត នៅប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុង ឆ្នាំ ១៩៩៣ ដល់ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០១៧ តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។

អ្នកនាំពាក្យបាន បញ្ជាក់ថា ក្រោយពីបានស្រាវជ្រាវ និង ស៊ើបសួរចប់សព្វគ្រប់ ចៅក្រម ស៊ើបសួរ ពិនិត្យឃើញថា មានភស្តុតាង ដាក់បន្ទុកគ្រប់គ្រាន់ លើជន ត្រូវចោទ ឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយ ចៅក្រម ស៊ើបសួរ បានសម្រេចបិទបញ្ចប់ ការស៊ើបសួរនេះ ដោយបញ្ជូនជន ត្រូវចោទ ឈ្មោះ កឹម សុខា ទៅតុលាការ ជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះ លេខ ៦៤០០ « គ » ដ.ដ ចុះ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៩ ។

​លោក គី ឫទ្ធី ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានចេញលិខិតជូនដំណឹង ស្តីពីការបិទ ការស៊ើបសួរ លើ សំណុំរឿង លោក កឹម សុខា ដែលដាក់ ឱ្យ​ស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្ត នៅ ប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុង ឆ្នាំ ១៩៩៣ ដល់ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧​។ បទល្មើស ព្រហ្មទណ្ឌ ដែលមាន ចែង និង ឲ្យផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចបិទការ ស៊ើបសួរ ចាប់ពីពេលនេះតទៅ​។​

ការសម្រេច បិទការ ស៊ើបសួរ​សំណុំរឿង លោកកឹម សុខា គឺ បន្ទាប់ពីដំណើរការ នីតិវិធី អស់ រយៈពេលជាងពីរឆ្នាំ ។ នៅក្នុងសំណុំរឿងនេះ លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពី ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ។ ការចាប់ខ្លួន លោក កឹម សុខា ធ្វើឡើងបន្ទាប់ពី វីដេអូឃ្លីបមួយ ដែល លោក កឹម សុខា បាន និយាយសារភាព កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៣ នៅប្រទេស អូស្ត្រាលី ថា ខ្លួន បានធ្វើតាមបញ្ជារបស់សហរដ្ឋអាម៉េរិក ក្នុងការរៀបចំផែនការផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដោយយក គំរូទៅនឹងប្រទេស យូហ្គោស្លាវី និង ស៊ែប៊ី ៕S/​Ha