​កងទ័ព​ម៉ា​រី​ន​តៃវ៉ាន់​បានធ្វើ​សមយុទ្ធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មករា ដែល​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​ក្រោយ​ពី​ការជាប់ឆ្នោត​ជា​ថ្មី​របស់​ប្រធានា​​ធិបតី​ដែល​គាំទ្រ​ឯករាជ្យភាព គឺ​លោកស្រី សាយ អ៊ី​ន​វេន​។​

​សមយុទ្ធ​នេះ​បាន​ផ្តោត​សំខាន់​លើ​ការហ្វឹកហាត់​ប្រឆាំង​ក្រុម​អ្នក​វាយប្រហារ តាមរយៈ​ហាត់​បាញ់កាំភ្លើង​ធុន​តូច និង​ការប្រយុទ្ធ​គ្នា​ដៃ​នឹង​ដៃ​។​

​នៅក្នុង​ការធ្ធើ​សមយុ​ទ្ធមួយ​ផ្សេង កាលពីដើម​សប្តាហ៍​នេះ តៃវ៉ាន់​បានធ្វើ​សមយុទ្ធ​កងទ័ពអាកាស​ជាមួយនឹង​ការប្រើប្រាស់​យន្តហោះ​ចម្បាំង​អាម៉េរិក​F-16​ច្រើន​គ្រឿង​និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​ដែល​ខ្លួន​បាន​ទិញ​ពី​សហរដ្ឋ​អាម៉េរិក​៕​ប្រែ​សម្រួល​៖​សុខា​

សកម្មភាព​ហ្វឹក​ហាត​នៃ​ទាហាន​តៃវ៉ាន់​នៅ​សមយុទ្ធ​ដែល​មាន​រយៈ​២​ថ្ងៃ​គឺ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​