ដោយៈសម្បត្តិ/ភ្នំពេញ៖បុរសម្នាក់បានស្លាប់នៅកណ្តាលផ្លូវខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលហើយត្រូវរថយន្តមកពីក្រោយកិនបែកក្បាលកាលពីរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣សង្កាត់ក្រាំងពង្រខណ្ឌដង្កោរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថាបុរសដែលត្រូវរថយន្តកិនស្លាប់មានឈ្មោះចាន់វិចិត្រភេទប្រុសអាយុ៣៩ឆ្នាំមុខរបរលក់ជ្រក់ស្ពៃស្នាក់នៅភូមិព្រែកស្ទងឃុំរព្រែកគយស្រុកស្អាងខេត្តកណ្តាល។ចំណែកអ្នកបើកបររថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយសារក្រោយកើតហេតុបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្កនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ៕S/