ដោយគូលែន/សៀមរាប:ព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២០នេះក្រុមនិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាលកេមយ៉ងនៃសាធារណរដ្ឋកូរ៉េចំនួន១៤រូបដឹកនាំដោយលោកគិមយ៉ូចូសាស្ត្រាចារ្យនៃសាកលវិទ្យាល័យកេមយ៉ង។បានមកទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាប ដោយមានការចូលរួមពី លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត ។
លោក លីវ សុខុនបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូនៃសាកលវិទ្យាលកេមយ៉ង ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅមន្ទីរព័ត៌មានខេត្តសៀមរាមនាពេលនេះព្រមទាំងថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យនិងក្រុមនិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាលកេមយ៉ងដែលមានចំណាប់អារម្មណ៍ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាបនេះ ។
លោកបានបន្តថាមន្ទីរព័ត៌មានខេត្តសៀមរាបមានការិយាល័យជាចំណុះចំនួន៥ការិយាល័យក្នុងនោះមានការិយាល័យចំនួន២ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារផ្សព្វផ្សាយ។គឺការិយាយល័យវិទ្យុ ដែលមានស្ថានីយមួយឈ្មោះថា វិទ្យុFMនគរភ្នំ ផ្សាយតាមរលកធាតុអាកាសប៉ុស្តិ៍លេខ ១០៣ មេហ្កាហឺតផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥និង៣០នាទីព្រឹករហូតដល់ម៉ោង១១យប់។ការិយាល័យទូរទស្សន៍ស្ថានីយមួយឈ្មោះថាទូរទស្សន៍ជាតិខេត្តសៀមរាបផ្សាយតាមស្ថានីយទូរទស្សន៍ខ្សែកាបអង្គរខេត្តសៀមរាប ប៉ុស្តិ៍លេខ៩៥ និង តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ផ្សាយជារៀងរាល់ថ្ងៃ គឺផ្សាយពេញ២៤ម៉ោង ។
លោកបន្ថែមទៀតថាការផ្សាយរបស់វិទ្យុនិងទូរទស្សន៍ជាតិខេត្តសៀមរាបនេះគឺផ្ដោតជាសំខាន់លើការអប់រំ និង ការយល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ,អភិបាលកិច្ចល្អ,ច្បាប់លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋបាលខេត្តសៀមរាបជាពិសេសការផលិតព័ត៌មានលើការអភិវឌ្ឍគ្រប់វិស័យក្នុងខេត្តសៀមរាប ។
លោកគិមយ៉ូចូបានសម្តែងនីវក្ដីសប្បាយរីករាយចំពោះថ្នាកដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបដែលបានទទួលស្វាគមន៍ក្រុមប្រតិភូរបស់លោកដោយភាពកក់ក្ដៅខណៈដែលក្រុមនិស្សិតផ្នែកសារព័ត៌មាននៃសាកលវិទ្យាលកេមយ៉ង មកទស្សនកិច្ចនៅមន្ទីរព័ត៌មានខេត្តសៀមរាបនាពេលនេះ គឺក្នុងបំណងសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់បន្ថែមទៀតអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅខេត្តសៀមរាប ៕S/
រូបភាព:ក្រុមនិស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាលកេមយ៉ងនៃសាធារណរដ្ឋកូរ៉េមកទស្សនកិច្ចសិក្សានៅមន្ទីរព័ត៌មានខេត្តសៀមរាប ៕គូលែន