​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖កាល​ពី​ព្រឹក​ថ្ងៃ​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បានទទួល​ជួប​ស្វាគមន៍​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោកស្រី​និ​ន​សា​ផុន​ប្រធាន​គណៈកម្មការ​ទី​៩​សា​ធារ​ការ​និង​ដឹកជញ្ជូន​ប្រៃសណីយ៍​និង​គមនាគមន៍​ឧស្សាហកម្ម​សិប្បកម្ម​រ៉ែ​ថាមពល​ពាណិជ្ជកម្ម​និង​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម​សំណង់ នៃ​រដ្ឋសភា នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ ។​

​មានប្រសាសន៍​នោះ​លោក​ប្រាក់​សុវណ្ណ​បាន​រាយការណ៍​ជូន​ប្រតិភូ​គណៈកម្មការ​ទី​៩​ស្តីពី​វឌ្ឍនភាព​សកម្មភាព​ស​ម្រេច​បាន​របស់​រដ្ឋបាល​ខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ជាពិសេស​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​អាណត្តិ​ទី​៦​នេះ​។​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​លោកស្រី​និ​ន​សា​ផុន​ប្រធាន​ប្រតិភូ​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​។​

​លោកស្រី​និ​ន​សា​ផុន​បាន​ជម្រាប​ពី​គោលបំណង​គឺ​សិក្សា​ស្វែងយល់​ពី​វឌ្ឍនភាព​និង​ការអនុវត្ត​ច្បាប់​បញ្ហា​ប្រឈម​ក៏ដូចជា​ពិនិត្យមើល​ពី​ភាព​រីកចម្រើន​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ទន្ទឹមនឹងនេះ​លោកស្រី​ក៏បាន​ជម្រាបជូន​អំពី​តួនាទី​ភារកិច្ច​របស់​រដ្ឋសភា​ដែលជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែលមាន​ភារកិច្ច​ស្នូល​៣​គឺ​ភាពជា​តំណាង​របស់​ពលរដ្ឋ​កា​រងារ​នីតិកម្ម​និង​ឃ្លាំមើល​ការអនុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​។​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​និង​ការបំភ្លឺ​ពី​បណ្តា​មន្ទីរ​វិស័យ​ពាក់ព័ន្ធ​និង​ដោះស្រាយ​ពន្យល់​ណែនាំ​ដល់​មន្ទីរជំនាញ​ថែម​ទៀតផង​៕S/​