ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​បាន​ស្នើឱ្យ​ក្រសួងយុត្តិធម៌​របស់​ប្រទេស​កម្ពុជា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​បន្ថែមទៀត​។​ក្រសួងយុត្តិធម៌​បាន​ឯកភាព​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​។​

​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​WilliamD.Pickett​អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​ជំនួប​ពិភាក្សាបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ។

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​អង្គ​វង្សវឌ្ឍានា​បានទទួល​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​។​នៅក្នុង​កិច្ច​សំណេះសំណាល​នេះ​លោក​WilliamD.Pickett​អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​បាន​សម្តែង​នូវ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងយុត្តិធម៌​កម្ពុជា​។​ក្នុងការ​កែទម្រង់​និង​លើកស្ទួយ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ព្រមទាំង​ស្នើ​សុំឱ្យ​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អា​មេ​រិច​បន្ថែមទៀត​។​

​ជាការ​ឆ្លើយតប​ក្រសួងយុត្តិធម៌​ក៏បាន​ឯកភាព​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​និង​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​ក្នុង​ការបញ្ជូន​គណៈប្រតិភូ​នៃ​អ្នកអនុវត្ត​វិជ្ជាជីវៈ​ច្បាប់​នៅ​កម្ពុជា​។​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅក្នុង​ពាក់កណ្តាល​ឆ្នាំ​២០២០​ខាងមុខនេះ​។​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ​៕S/

​រូប​ថ​តៈ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួបពិភាក្សា​ជាមួយ​លោក William D. Pickett​