ដោយៈ សាវរក្ស/ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរ១៣លើក គិតពីរសៀល ម៉ោង២ ថ្ងៃទី១៥ ដល់ម៉ោង ២រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ បណ្តាល ឲ្យ មនុស្ស ស្លាប់ ៧ និង បង្ក ឲ្យ មាន របួសធ្ងន់ – ស្រាល ១៣ នាក់ ( ស្រី ៣ នាក់ ) ។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ។
របាយការណ៍បន្តថាមូលហេតុបណ្តាលឲ្យកើតមានហេតុការគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿនកំណត់,មិនគោរពសិទ្ធិបត់មិនប្រកាន់ស្តាំជាដើម។នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។
ទិន្នន័យ គ្រោះថ្នាក់ ចរាចរផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២០ នាក់ នៅ ថ្ងៃទី ១៦ ខែមករានេះគឺកើតឡើងដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣ លើក ៕S/