ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​អង្គការ​ស៊ី​ដូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​គម្រោង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ​ស្ថិតក្នុង​ឃុំ​គោគ​ខ្ពស់​ស្រុក​បន្ទាយ​អំពិល​ចំណាយ​ថវិកា​សរុប​ជាង​២០​ម៉ី​ន​ដុល្លា​អាមេរិក នូវ​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​។​

សមិទ្ធផល​ទាំងនោះ​រួមមាន​៖​ទំនប់ទឹក​ប្រវែង​១.៨៧១​ម៉ែត្រ​ប្រឡាយ​ប្រវែង​១០​គីឡូម៉ែត្រ​សំណង់​ស្ទាក់​ទឹក​៣​កន្លែង​និង​ប្រព័ន្ធ​ចែកចាយ​ទឹក​ចំនួន​៤​ភូមិ​សរុប​ថវិកា​ចំនួន​២៧១,៩៦៦​ដុល្លារ​អាមេរិក​។​ពិធី​សម្ភោ​ធ​សមិទ្ធផល​នេះ​មានការ​ចូលរួម​លោក​អភិបាលខេត្ត​មន្ទីរ​-​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ផងដែរ​៕S/​