ដោយ ៖ បជ័យ/បន្ទាយមានជ័យ៖ ពាក់ព័ន្ធនឹងករណីរំលោភទំនុកចិត្តកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០១៩កន្លងទៅស្ថិតនៅចំណុចកាស៊ីណូហ្វ័រធូណាម្ដុំតោពីរសង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន ។
យោងពាក្យបណ្ដឹងរបស់ឈ្មោះ យក់ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដោយឈ្មោះ លឹម ប៊ុនធឿន បានលក់រថយន្តម៉ាក លុចស៊ីស ( RX300) ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2Z2798ឱ្យទៅឈ្មោះរស់ជៀវ(ត្រូវជាឳពុកក្មេកឈ្មោះយក់បញ្ញា)ក្នុងតម្លៃ១៥.០០០ដុល្លារ។ប៉ុន្តែឈ្មោះប៊ុនធឿនបានសុំជួលរថយន្តនោះពីឈ្មោះយក់បញ្ញាដើម្បីជិ:ក្នុងតម្លៃ៥០០ដុល្លារក្នុងមួយខែហើយក្រោយមកឈ្មោះលឹមប៊ុនធឿនបានយករថយន្តទៅលក់ឱ្យអ្នកដទៃរួចគេចខ្លួនបាត់ ។
ដោយយោងតាមពាក្យបណ្ដឹងនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រីនួននីណារ៉ូមេបញ្ជាការនិងកម្លាំងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ប៊ុនធឿន បាននៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូហ្គោឌិនក្រោណ។ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយនាំមកបញ្ជាការការដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
ជនសង្ស័យឆ្លើយសារភាពថា៖ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើហើយគេចខ្លូនមកស្នាក់នៅក្រុងប៉ោយប៉ែតពិតប្រកដមែន។បច្ចុប្បន្នកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តន៍ទៅតាមផ្លូវច្បាប់៕S/
រូបថត ៖ ជនសង្ស័យឈ្មោះ ប៊ុន ធឿន បានសុំជួលរថយន្តនោះពីឈ្មោះ យក់ បញ្ញា ហើយយកលក់ត្រូវអហឃាត់ខ្លួននៅក្រុងប៉ោយប៉ែត (រូប៖ ប.ជ័យ)