ដោយ​គូលែន​/​សៀមរាប​៖​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​និង​បុគ្គលិក​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បាន​ចុះ​ពិនិត្យ​តាមដាន​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ដើម្បី​រៀបចំ​កែលម្អ​សណ្តាប់ធ្នាប់​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​ក្នុង​ការចុះពិនិត្យ​ទីតាំង​ផ្ទាល់​នេះ​រូបលោក​ក៏បានផ្តល់​ជា​អនុសាសន៍​ឱ្យ​រុះរើ​រោង​ឆ្មាំ​ដែល​មិនចាំបាច់​និង​កែប្រែ​ទីតាំង​នេះ​សម្រាប់​ដាំ​ស្មៅ​និង​ដាំ​ដើមឈើ​ដោយ​កែប្រែ​រោង​អភិរក្ស​អង្គរវត្ត​ខាងត្បូង​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់​ហើយ​មួយផ្នែក​នៃ​រោង​អភិរក្ស​រៀបចំ​ជាទី​ស្នាក់ការ​បុគ្គលិក ឆ្មាំ ភ្នាក់ងារទេសចរណ៍​វិញ​។​

​សូមបញ្ជាក់ថា​ក្រៅពី​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​រៀបចំ​កែលម្អ​និង​ស្វែងរក​ដំណោះស្រាយ​រួម​សំដៅ​ធ្វើយ៉ាងណា​ប្រែក្លាយ​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​ជា​បន្តបន្ទាប់​៕S/

​រូបភាព​៖​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​តាមដាន​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​៕​អប្សរា​