ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីមួយក៏ដោយលោកអ្នកត្រូវតែមានការ សម្រេចចិត្តឱ្យបានល្អិតល្អន់ ហើយត្រូវតែចងចាំថាបើសម្រេចចិត្តត្រូវនឹងទទួលបានផលល្អប៉ុន្តែបើការ សម្រេចចិត្តខុសវិញគឺមិនត្រឹមខកបំណងទេគឺថែមទាំងត្រូវខ្លោចផ្សាផ្លូវចិត្តទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើឯផលកម្រៃទៀតសោតអាចប្រមូលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចបានស្តាប់រឿងរាវមិនល្អនិងពិសេសងាយកើតបញ្ហាចំពោះមុខផងគប្បីប្រយ័ត្នប្រយែង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្ន ប្រយែងការមានជម្លោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីចូរប្រយ័ត្នសត្រូវឆ្ងាយជិតគេទម្លាក់កំហុសទុកឱ្យណាមួយនាំជួបការលំបាករែកពន់នៅថ្ងៃខាងមុខ។ការរស់នៅលោកអ្នកត្រូវចេះកាត់បន្ថយភាពរកាំរកូសក្នុងរង្វង់គ្រួសារទើបភាពចម្រុងចម្រើនមានភាពល្អប្រសើរជាងនេះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកពុំត្រូវប្រកាន់ចិត្តស្រាលឆាប់ខឹងឬប្រកែប្រកាន់ច្រើនឡើយនាំតែមានជម្លោះជាមួយអតិថិជនបាត់បង់នូវចំណូលខ្លួនឯងប៉ុណ្ណោះ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីភ្លើតភ្លើនតាមអារម្មណ៍អូសទាញត្រូវចេះអប់រំនិងដាស់តឿនដោយអាត្មាខ្លួនឯងទើបជាការប្រពៃបំផុត៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជឿនលឿនទៅមុខគ្រាន់គាប់ ប្រសើរ ដូចនេះទោះធ្វើអ្វីក៏តែងមានភាពស្រស់ស្រាយនិងផ្តល់ផលល្អមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែលក់ដូរថ្មីតែងជោគ ជ័យដូចសមប្រកប។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ឬកិច្ចការងារដែលធំដុំផងពីប្រោះថាតែងផ្តល់ជាផ្លែផ្កាមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគ្រាន់បើបន្តិចវិញតែយ៉ាងណាលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយនាំកើតឧបទ្រពចង្រៃរកស៊ីអ្វីមិនឡើងនឹងគេហើយកើតមានតែរឿងរាវចម្រូងចម្រាស។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនបើលោកអ្នកសម្រេចចិត្តអ្វីមួយចូរប្រយ័ត្នកើតបញ្ហាដល់នាថ្ងៃខាងមុខផង។ការប្រកបការងារទាំងស្ត្រីបុរសបើមើលឃើញថាអ្នកដទៃគេរំលោភបំពានឬបង្កហេតុចង់ចាញ់ឈ្នះលោកអ្នកត្រូវធ្វើមិនដឹងមិនឮខ្លះទើបប្រសើរពីព្រោះមិននាំកើតរឿងរាវត្រូវឈឺក្បាល។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយលោកអ្នកមិនអាចលោភលន់បានដែរហើយបើឃើញថារបស់អ្វីដែលអាចបញ្ចេញលក់ឬមានការផ្លាស់ប្តូរគប្បីបញ្ចេញឱ្យអស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះមិនផ្តល់ផលល្អប៉ុន្មានទេពីព្រោះមានគ្រោះ ម្ល៉ោះហើយមិនមាន ភាពភ្លឺថ្លាប៉ុន្មានទេពីព្រោះថាបើសម្រេចចិត្តធ្វើអ្វីមួយហើយតែងតែមានបញ្ហាមិនល្អជាន់ពន្លិចបន្ថែមប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការទិញ ចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះតែភាពប្រចែ ប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនសូវមានការរីកចម្រើនដូចការរំពឺងនោះទេ ហើយតែងកើតបញ្ហានាពេលក្រោយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។ប៉ុន្តែយ៉ាងណាការធ្វើដំណើរឆ្ងាយជិតមានភាពប្រពៃល្អហើយតែងមានក្រុមមនុស្ស ជួយជ្រោមជ្រែងជានិច្ច។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខតិចតួចបំផុតតែងាយថយ ក្រោយវិញផង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានការចម្រើនលូតលាស់មួយកម្រិតដែលធ្វើឱ្យបញ្ហាមួយចំនួនត្រូវធូរស្បើយឡើងវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកបដែរ។
សេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗនិងប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពប្រទាំងប្រទើសនិងក្រុមមនុស្សបៀត បៀនយាយីគួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែមិនល្អប្រសើរដដែលទេម្ល៉ោះហើយទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអ្វីចោទឡើង។លោកអ្នកគប្បីមានចិត្តត្រជាក់និងមិនត្រូវចិត្តក្តៅឡើយហើយត្រូវចងចាំពាក្យចាស់ថា”ខឹងខូចខឹងខាត”ផង។អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការជឿនលឿនទៅមុខខ្លាំង ឯការថយក្រោយវិញនោះក៏ខ្លាំងដែរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានត្រឹមកម្រិតមធ្យម ដូចនេះទោះធ្វើអ្វីក៏មិនអាចលោភលន់បានទេពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះក៏ច្រើនដែលនៅរង់ចាំឱ្យត្រូវរែកពន់ផង។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទ្បើយព្រោះបើមិនបោលហួសគឺឈោងចាប់មិនសូវជាប់នោះឡើយ។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នកូនតូចៗនិងមនុស្សចាស់កើតជំងឺដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯសេចក្តីស្នេហាកំលោះក្រមុំជួបរឿងរកាំចិត្តពីព្រោះតែការប្រឆាំងគ្នាច្រើន៕