​ប្រធានាធិបតី​បារាំង លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មករា​ថា​បារាំង​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ សាល ដឺ​ហ្គោល​(Charles de Gaulle) និង​ក្រុម​ប្រយុទ្ធ​របស់​វា​ចាប់ពី​ខែ​មករា ដល់ ខែ​មេសា ដើម្បី​គាំទ្រ​ប្រតិបត្តិការ​យោធា​បារាំង​នៅ​តំបន់​មជ្ឈិមបូព៌ា​។​

​លោក​បាន​និយាយថា នាវា​ផ្ទុក​យន្តហោះ​នេះ នឹង​គាំទ្រ​ប្រតិបត្តិការ​សា​ម៉ាល់​(Chammal) របស់​បារាំង នៅ​តំបន់​មជ្ឈិម​បូព៌ា ពី​ខែ​មករា​ដល់​ខែ​មេសា ឆ្នាំ​២០២០ នៅ​មុន​ពេល​ទៅ​កាន់​មហាសមុទ្រ​អា​ត្លង់​ទិ​និង​សមុទ្រ​ខាងជើង​។​

​ការបញ្ជូន​នាវា​នេះ​កើតឡើង​ចំ​ពេល​ភាព​តានតឹង​កើន​ឡើង​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​ហើយ​បារាំង​មាន​ការព្រួយបារម្ភ​ថា​ការប្រយុទ្ធ​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​អាច នឹង​ចុះ​ខ្សោយ​នៅក្នុង​បរិបទ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

នាវា​ផ្ទុក​យន្តហោះ​បារាំង Charles de Gaulle