ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​ស្វែងរក​ជំរុំ​ហ្វឹកហាត់​ដែលមាន​អាកាសធាតុ​ក្តៅ​នៅ​ទីក្រុង Marbella បន្ទាប់ពី​លុបចោល​ផែនការ​ហ្វឹកហាត់​នៅ​ប្រទេស​កាតា​។​
​ ​
ក្លឹប​នេះ​បាន​ផ្អាក​គម្រោង​ធ្វើដំណើរ​ទៅ​ក្រុង​ដូ​ហា​នៅ​ខែកុម្ភៈ​នេះ ដោយសារ​ការបារម្ភ​ពី សន្តិសុខ និង​ភាពវឹកវរ​កាន់តែខ្លាំង​ឡើង​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។​
​ ​
ភាព​តានតឹង​នេះ​បានធ្វើ​ឲ្យ​ខ្សែការពារ​អាមេរិក សឺ​ជី​ញ៉ូ ដេ​ស (Sergio Dest) របស់​ក្លឹប Ajax បង្ខំចិត្ត​ចាកចេញ​ជំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​កាតា​កាលពី​សប្តាហ៍​មុន​។​
​ ​
លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) មាន​ផែនការ​ឲ្យ​កីឡាករ​សម្រាក ពេញ​មួយ​សប្តាហ៍ អំឡុងពេល​សម្រាក​ពីថ្ងៃ​ទី​២​ខែកុម្ភៈ ប៉ុន្តែ​ចង់​ប្រមូលផ្តុំ​វិញ​សម្រាប់​ការ ហ្វឹកហាត់​ខ្លាំង មុន​ជំនួប​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​នៅ​ថ្ងៃទី​១៧​។​
​ ​
លោក សូល​ស្យែ​រ សង្ឃឹមថា នឹង​ទទួលបាន​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) របស់​ក្លឹប Sporting Lisbon ក្នុង​ក្រុម​ជម្រើស​របស់លោក ហើយ​ដល់​ពេលនោះ កីឡាករ ស្កុ​ត ម៉ាក​ថូ​មី​ណាយ និង ផូ​ល ប៉ុក​បា ក៏​សង្ឃឹមថានឹង​វិលត្រឡប់​មកវិញ​បន្ទាប់ ពីរ​បួស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​