ក្លឹប Tottenham ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ហ្សេ ល្វី​ស (Ze Luis) ក្នុង​កិច្ចសន្យា​លេង​ខ្ចី​ជើង​។​
​ ​
កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ចាំបាច់​ត្រូវ​រៀបចំ​ប័ណ្ណ​ការងារ​សិន ដើម្បី​សម្រេច​កិច្ចព្រម ព្រៀង ផ្ទេរ​មកកាន់​អង់គ្លេស​។​
​ ​
ហ្សេ ល្វី​ស ទើបនឹង​ចូលរួម​ជាមួយ​ក្លឹប Porto នៅ​ខែម​ករានេះ ក្រោម​ពី​ចាក​ចេញពី​ក្លឹប Spartak Moscow និង​រកបាន​៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៨​លើក​។​
​ ​
ក្លឹប Tottenham បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ហ្គេ​ដ​សិន ហ្វឺ​ណាន​ដេ​ស (Gedson Fernandes) ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លឹប Benfica ប៉ុន្តែ​លោក​ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ត្រូវការ​ខ្សែ ប្រយុទ្ធ​ម្នាក់ទៀត ដើម្បី​ជំនួស​កៅអី​ទំនេរ ដោយសារតែ ហ៊ែ​រី ខេន (Harry Kane) រងរបួស​។​
​ ​
ក្លឹប Tottenham ដែល​កំពុង​ចរចា​លក់​ខ្សែបម្រើ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ទៅ​ឲ្យ​ក្លឹប Inter Milan នោះ ក៏​កំពុង​ស្វែងរក​ជម្រើស​មួយចំនួន​ផងដែរ​។​
​ ​​
ខ្សែប្រយុទ្ធ Krzysztof Piatek របស់​ក្លឹប AC Milan ក៏​ស្ថិត​ក្នុងចំណោម​កីឡាករ​ដែល​ក្លឹប Spurs ចង់បាន​ដែរ ។​
​ ​
ហ្សេ ល្វី​ស បានចាប់ផ្តើម​អាជីព​របស់ខ្លួន​ជាមួយ​ក្លឹប​ព័រ​ទុយ​ហ្គា​ល់​មុនពេល​ខ្ចី​ជើង​ទៅ​ប្រទេស ហុង​គ្រី និង​បួន​ឆ្នាំ​ជាមួយ​ក្លឹប Spartak របស់​រុស្ស៊ី​។​
​ ​
កីឡាករ​រូបនេះ​បាន​ចុះកិច្ចសន្យា​លេង​ជាមួយ​ក្លឹប Porto រយៈពេល​បួន​ឆ្នាំ​កាលពី​រដូវក្តៅ ហើយ​រកបាន​៧​គ្រាប់​ឆ្លងកាត់​១២​ប្រកួត បូករួម​១​គ្រាប់​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ្សេ ល្វី​ស (Ze Luis)