​ក្លឹប Tottenham បានសម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ខ្សែបម្រើ ហ្គេ​ដ​សិន ហ្វឺ​ណាន​ដេ​ស (Gedson Fernandes) របស់​ក្លឹប Benfica ។​
​ ​
កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​បាន​ពិនិត្យ​សុខភាព​រួចហើយ​ជាមួយ​ក្លឹប Tottenham កាលពី​ថ្ងៃ​ច័ន្ទ មុនពេល​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​រយៈពេល​១៨​ខែ​។​
​ ​
ហ្វឺ​ណាន​ដេ​ស បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លឹប​ជាច្រើន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក រួមទាំង​ក្លឹប West Ham ដែលជា​គូប្រជែង​របស់​ក្លឹប Spurs ផងដែរ ប៉ុន្តែ​បានក្លាយ​ជា​កីឡាករ ដំបូង​ដែល​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​ផ្ទេរ​មក​ក្លឹប​នេះ​។
​ ​
កិច្ចព្រមព្រៀង​ខ្ចី​ជើង ហ្វឺ​ណាន​ដេ​ស រួមបញ្ចូល​ជម្រើស​ទិញ​ផ្តាច់​ក្នុងតម្លៃ​៥០​លាន​ផោន​នៅ ដំណាច់​នៃ​កិច្ចសន្យាខ្ចី​ជើង​ផងដែរ​។​
​ ​
លោក ម៉ូ​រី​ញ៉ូ បាន​ងាក​មករក ហ្វឺ​ណាន​ដេ​ស ដើម្បី​ជួយ​ពង្រឹង​តំបន់​បម្រើ​របស់លោក​ស្រប ពេល​កីឡាករ ម៉ូ​សា ស៊ី​សូ​កូ (Mourssa Sissoko) មាន​បញ្ហា​របួស​យូរអង្វែង ហើយ​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) គ្រោង​ចាកចេញ​នៅ​រដូវក្តៅ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ហ្គេ​ដ​សិន ហ្វឺ​ណាន​ដេ​ស (Gedson Fernandes)