កីឡាករ រី​វ៉ា​ដូ (Rivaldo) បាន​រិះគន់​ក្លឹប Barcelona ចំពោះ​របៀប​ដែល​បង្ខំ​ឲ្យ​លោក អឺ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) ចាកចេញ​។​
​ ​
គ្រូបង្វឹក​វ័យ​៥៥​ឆ្នាំ​រូបនេះ​ត្រូវបាន​ក្លឹប Barcelona បណ្តេញចេញ​កាលពី​យប់​ថ្ងៃ​ច័ន្ទ បើទោះបីជា​លោក​បាន​ជួយ​ក្រុម​ឡើងមក​ប្រជែង​យកពាន​ក្របខណ្ឌ La Liga ក៏ដោយ​។​
​ ​
បច្ចុប្បន្ន ក្លឹប Barcelona ឈរ​នៅលើ​កំពូល​តារាង​ដោយសារ​មាន​គ្រាប់​បាល់​ខុសគ្នា​ច្រើន ប៉ុន្តែ​ការប្រកួត​ចាញ់​ក្រុម Atletico Madrid បានបញ្ចប់​អនាគត​របស់​ក្លឹប Barcelona ។​
​ ​
ហ្សា​វី (Xava) និង រ៉ូ​ណា​ល់ ខូ​មែន ( Ronald Koeman) ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​ការងារ​ដែល នៅ​ទំនេរ​នេះ មុនពេល​តែងតាំង​លោក សេ​តេន (Quique Setien) ឲ្យ​ដឹកនាំ​រយៈពេល​ពីរ ឆ្នាំកន្លះ​។​
​ ​
​ទោះបីជា​យ៉ាងណា រី​វ៉ាល​ដូ អះអាងថា អតីត​ក្លឹប​របស់ខ្លួន​ហាក់ដូចជា​គ្មាន​ការគោរព​ទេ ក្នុងការ​បណ្តេញ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក វ៉ាល​វើដ ។ រី​វ៉ាល​ដូ បាន​និយាយថា “​វា​ពិតជា​ច្បាស់​ដែលថា ក្លឹប Barcelona ធ្វើ​មិន​សមរម្យ​ក្នុង​ការដូរ​អ្នកចាត់ការ​របៀបនេះ​”​។​ ក្លឹប​ធំ​ដូចជា Barcelona ឬ Real Madrid តែងតែ​ផ្លាស់ប្តូរ​គ្រូបង្វឹក​ដើម្បី​ជៀសវាង​ស្ថានភាព មិនល្អ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អឺ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde)