​នៅ​ឆ្នាំ ២០១៩ ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន​បាន​ផ្លាស់ប្តូរ​យ៉ាងច្រើន ។ ការធ្វើដំណើរ​កាន់ តែមាន​ភាពងាយស្រួល ប្រព័ន្ធ​ធានារ៉ាប់រង​គ្របដណ្តប់​លើ​វិស័យ​កាន់តែច្រើន សេវាកម្ម បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​មាន​ល្បឿន​កាន់តែ​លឿន​និង​មានតម្លៃ​កាន់តែ​ទាប ។ ក្រសួង​ផ្សេងៗ បានសម្រេច​នូវ​គោលដៅ​អំពី​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​លើកឡើង នៅ​ដើមឆ្នាំ ២០១៩ ហើយ​បានធ្វើឱ្យ​ប្រជាជន​ចិន​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ ។​

​ការធ្វើដំណើរ​កាន់តែ​មាន​ភាពងាយស្រួល ។ គិត​មកដល់ពេលនេះ ប្រទេស​ចិន​បាន​សាងសង់ និង​ជួសជុល​ផ្លូវ​ប្រវែង ២៩ ម៉ឺន​គីឡូម៉ែត្រ​ក្នុង​តំបន់​ជនបទ ដែល​លើសពី​គោលដៅ​ដែល បានកំណត់ ហើយ​បាន​សាងសង់​ផ្លូវ​ក្រាល​ស៊ីម៉ង់ត៍ ឬ​កៅស៊ូ​នៅ​ឃុំ និង​ភូមិ​ខ្លះ​មុនពេល​កំណត់ ។ ជាពិសេស ប្រទេស​ចិន​បានសម្រេច​នូវ​ការតភ្ជាប់​ទីក្រុង​ចំនួន ២៧៥ និង​ស្រុក​ចំនួន ៤៤៨ ដោយ​ប្រើ​សំបុត្រ​ជិះឡាន​ក្រុង​តែមួយ ។​

​នៅ​ឆ្នាំ ២០១៩ ប្រទេស​ចិន​បានដាក់​ឱ្យប្រើ​ប្រាស់​នូវ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ជាង ១០ ខ្សែ ដែលមាន​ប្រវែង​សរុប​ជាង ៥០០០ គីឡូម៉ែត្រ ។ ខ្សែ​រថភ្លើង​ល្បឿន​លឿន​ទូទាំងប្រទេស​ចិន មាន​ប្រវែង​សរុប​ជាង ៣,៥ ម៉ឺន​គីឡូម៉ែត្រ ជាប់​លំដាប់​លេខ ១ លើ​ពិភពលោក ។​

​សេវាកម្ម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​មាន​ល្បឿន​កាន់តែ​លឿន និង​មានតម្លៃ​កាន់តែ​ថោក ។ នៅ​ចុងឆ្នាំ ២០១៩ រដ្ឋាភិបាល​ចិន​បានប្រកាស​នូវ​របាយការណ៍​ការងារ​រដ្ឋាភិបាល ជា​សាធារណៈ ។ តាម​របាយការណ៍​នេះ​បានឱ្យដឹងថា​ប្រទេស​ចិន​បានសម្រេច​នូវ​គោល ដៅ​អំពី​ការបង្កើន​ល្បឿន និង​បន្ថយ​តម្លៃ​នៃ​ការប្រើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ។ រដ្ឋា​ភិ​បាន​ចិន បាន​ចាត់វិធានការ​ពិសេស​មួយចំនួនធំ​ដូចជា​បន្ថយ​ចំណាយ​នៃ​ការប្រើ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ផ្តល់​សេវាកម្ម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ដែលមាន​តម្លៃ ពិសេស​សម្រាប់​មនុស្ស​ចា​ស់ និង​ប្រជាជន​ដែលមាន​ចំណូល​ទាប​ផ្តល់​ការអនុគ្រោះ​ដល់ គ្រួសារ​ក្រីក្រ និង​បន្ថយ​តម្លៃ​នៃ​ការប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​តាម​ទូរស័ព្ទ​របស់​ប្រជាជន ចិនដីគោក​នៅពេល​ធ្វើដំណើ​រ​ទៅ​តំបន់​ហុងកុង​និង​ម៉ា​កាវ​ជាដើម ។​

​នៅ​ខែមិថុនា ឆ្នាំ ២០១៩ ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន​បានផ្តល់​អាជ្ញាប័ណ្ណ​សេវា ៥G ដល់​ក្រុមហ៊ុន CHINA TELECOM, CHINA MOBILE, CHINA UNICOM និង​ក្រុមហ៊ុន វិទ្យុ​និង​ទូរទស្សន៍​ចិន ។ នេះ​បានបង្ហាញ​ឱ្យឃើញថា ប្រទេស​ចិន​បាន​ឈានចូល​ក្នុង យុគសម័យ​សេវា ៥G ជា​ផ្លូវការ ។ ក្នុង​ឆ្នាំ​ថ្មី​នេះ យុគសម័យ​សេវា ៥G​នឹង​ជំរុញ​ការតភ្ជាប់​គ្នា នូវ​វត្ថុ​អ្វីៗ​ទាំងអស់ ហើយនឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ច្រើន​គួរឱ្យកត់សម្គាល់​ដល់​ជីវភាព រស់នៅ​របស់​ប្រជាជន ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ។​

​ប្រព័ន្ធ​ធានារ៉ាប់រង​ផ្តល់​កិច្ចធានា​កាន់តែ​ពេញលក្ខណៈ​ដល់​ប្រជាជន ។ នៅ​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៩ វេ​ប​សាយ​សេវាកម្ម​ប្រព័ន្ធ​ធានារ៉ាប់រង​បាន​ត្រូវ​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ។ គិត​មកដល់ពេលនេះ ប្រជាជន​ចិន​ដែល​កាន់​ប័ណ្ណធានា​រ៉ាប់រង​សង្គមកិច្ច​មាន​ចំនួន​ជាង ១៣០០ លាន​នាក់ ដែល​បាន​គ្របដណ្តប់​លើ​ប្រជាជន ៩៣% ។ រដ្ឋាភិបាល​ចិន​បានផ្តល់ ប័ណ្ណធានា​រ៉ាប់រង​សង្គមកិច្ច​អេ​ឡិច​ត្រូ​និ​ច​ជាង ៨០ លាន​សន្លឹក ។ គិត​មកដល់​ចុងខែ​តុលា ឆ្នាំ ២០១៩ ក្នុងចំណោម​ប្រជាជន​ក្រីក្រ​ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​ចិន មាន ៥៩,៧៧ លាន​នាក់​បាន​ចូលរួម​ក្នុង​ប្រព័ន្ធ​ធានារ៉ាប់រង​ចាស់ជរា ។​

​សព្វថ្ងៃ ខេត្ត​ចំនួន ២៣ និង​តំបន់​ស៊ីន​ជាំ​ង​នៃ​ប្រទេស​ចិន​បាន​ដាក់ចេញ​នូវ​គោលនយោបាយ អំពី​ការកែសម្រួល​ស្តង់ដារ​ធានារ៉ាប់រង​ចាស់ជរា ហើយ​មាន​ខេត្ត​ចំនួន ១០​បាន​លើកកម្ពស់ កម្រិត​នៃ​ប្រាក់ឧបត្ថម្ភ​សម្រាប់​មនុស្ស​ចាស់​ដែល​ចូលរួម​ប្រព័ន្ធ​ធានារ៉ាប់រង​ចាស់ជរា ៕ ដោយ លី ជឹ​ន (​កាសែត​ប្រជាជន ដេលី​)

នាង ស្យូ​ង យូ​ឡាន ជនជាតិ​ទូ​ឡុង​ខេត្ត​យូ​ន​ណាន ពាក់​វ៉ែនតា VR ជា​លើក​ទី ១ ដើម្បី​គយគន់​ទេសភាព​បឹង​ទាន​ឈី និង​ភ្នំ​ស៊ី​សាន តាម​បណ្តាញ​សេវា ៥G ។