ស្ថាប័ន​បី រួមគ្នា​ចាប់ផ្តើម​ដំណើរការ​គម្រោង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​

ដោយ​: សុផល / ភ្នំពេញ​: ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​កិច្ចការនារី និង​ក្រុមហ៊ុន វី​សា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុងការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​កាលពី​ថ្ងៃទី​១៦ ខែមករា​ឆ្នាំ​២០២០​នៅ​ស​ណ្ឋ​គា​រកំ​ចូ​ឌីយ៉ាណា ចាប់ផ្តើម​ដំណើរការ​គម្រោង​រយៈពេល​មួយឆ្នាំ ដែលមាន​គោលបំណង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ស្ត្រី​នៅ​កម្ពុជា ដោយ​ផ្តោតលើ​ការប្រើប្រាស់​ទម្រង់​ឌីជីថល​។​

​គម្រោង​នេះ​មាន​ឈ្មោះថា “​ការលើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​និង​សហគ្រិន​ស្ត្រី​” និង រួមចំណែក​ក្នុងការ​ជំរុញ​ការចូលរួម​ពី​យុវតី​និង​សហគ្រិន​ស្ត្រី ជាពិសេស​ប្រជាជន​នៅតាម​ជនបទ រួមបញ្ចូល​ទាំង​សិស្ស​និង​និស្សិត​ស្រី ដែល​កំពុង​ប្រកប​អាជីវកម្ម​ខ្នាតតូច ឬ​មានបំណង​ចង់​បង្កើត​អាជីវកម្ម​។ ជាមួយគ្នា​ផងដែរ គម្រោង​នេះ​មាន​គោលបំណង​បង្កើន​សមត្ថភាព​បច្ចេកទេស​ដល់​មន្ត្រី​ក្រសួង​កិច្ចការនារី និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ស្ត្រី​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​។​

​នៅក្នុង​ការចាប់ផ្តើម​គ​ម្រោ​ង​នេះ​សិក្ខាសាលា​មួយចំនួន​បាន​ត្រូវធ្វើឡើង​ទាក់ទង​នឹង​បញ្ហា​ជុំវិញ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​និង​អនុសាសន៍​សម្រាប់​ការអភិវឌ្ឍ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏ដូចជា​លើកកម្ពស់​សហគ្រិន​ស្ត្រី​។ គម្រោង​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្តព្រះវិហារ សៀមរាប ក្រចេះ​និង​ស្ទឹងត្រែង​ក្រោម​ប្រធានបទ​ដូចជា​៖ “​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​ឌីជីថល​សម្រាប់​ការអភិវឌ្ឍ​សហគ្រិនភាព​”​និង​“​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​សុវត្ថិភាព​”​។​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​ខាងលើ កម្មវិធី​នេះ​នឹងត្រូវ​ដំណើរការ​យ៉ាង​ទូលំទូលាយ​តាមរយៈ​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​ស្ត្រី ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​កិច្ចការនារី​។​

​លោកស្រី​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា​យើង​ត្រូវការ​ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន ដូចជា​លទ្ធភាព​ក្នុង​ការទទួល​ហិរញ្ញវត្ថុ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បរិយាកាស​គាំទ្រ និង​ស្ថាប័ន​គាំទ្រ ដែល​ទាំងអស់នេះ គឺជា​កាលានុវត្តភាព សម្រាប់​សក្តានុពល​នៃ​កំណើន ការអភិវឌ្ឍ​ផលិតភាព ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ នៅក្នុង​បរិបទ​ប្រកួតប្រជែង​របស់​សាកល​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​លឿន​។ សំខាន់​ជាងនេះទៅទៀត សហគ្រិន និង​អ្នកធ្វើអាជីវកម្ម​ស្ត្រី​កម្ពុជា​នៅមាន​ច្រើន​នៅក្នុង ប្រភេទ​អាជីវកម្ម​ខ្នាត​មីក្រូ និង​ខ្នាតតូច និង​ក្រៅផ្លូវការ ហើយ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ក៏​នៅមានកម្រិត​។ កត្តា​ទាំងអស់នេះ​បាន​នាំឱ្យ​ពួកគាត់​អាច​មើលឃើញ​បាន​ទូលំទូលាយ​ពី​ហានិភ័យ និង​ភាព​ងាយ​រងគ្រោះ​នៅក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​អាជីវកម្ម ធៀប​ទៅនឹង​បុរស​ដែលជា​អ្នកគ្រប់គ្រង​អាជីវកម្ម​។ ការរៀបចំ​ប្រកាស​ឱ្យ​ដំណើរការ​គម្រោង នា​ព្រឹត្តិការណ៍​នៅថ្ងៃនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី ក៏ដូចជា​បង្កើន​សមត្ថ​ភាព​របស់​ពួកគេ​ក្នុង​ការដើរ​ចេញពី​ភាព​ងាយ​រងគ្រោះ ក្នុង​ដំណើរការ​អាជីវកម្ម​ខ្នាត​មីក្រូ និង​ក្រៅផ្លូវការ​។​

​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា “​ធនាគារជាតិ​នៃ​កម្ពុជា​ទទួលស្គាល់ថា​៖​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​និង​រួមចំណែក​សម្រេចបាន​នូវ​គោលដៅ​កំណត់​ក្នុង យុទ្ធសាស្ត្រ ជាតិ​ស្តីពី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​។ ក្នុងន័យនេះ ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា បានធ្វើ​យុទ្ធនាការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ផ្តោតលើ​អតិថិជន​ដែលមាន​លទ្ធភាព​ស្រូបយក​ចំណេះដឹង​ដើម្បី​ធានា​នូវ​ការយល់ដឹង ការរក្សា​និង​ការប្រើប្រាស់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​សម្រាប់​ទទួលបាន​សេវា ហិរញ្ញវត្ថុ​ផ្លូវការ​”​។​

​លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី បាន​លើកឡើងថា “​ការបង្កើន ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​មិនមែន​ផ្តល់​ផលប្រយោជន៍​ចំពោះ​ស្ត្រី​តែប៉ុណ្ណោះ​ទេ​ថែមទាំង​មាន​ឥទ្ធិពល​ជា​វិជ្ជមាន និង ទូលំទូលាយ​ដល់​ក្រុមគ្រួសារ​សហគមន៍ និង ម៉ាក្រូសេដ្ឋកិច្ច​។ ខណៈដែល​សេដ្ឋកិច្ចកម្ពុជា មានការ​រីកចម្រើន និង​អភិវឌ្ឍន៍​ខ្លាំង យើង​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​ការលើកស្ទួយ​ក្រុម​ងាយ​រងគ្រោះ ហើយ​កម្មវិធី​នេះ​គឺជា​យន្តការ​គាំទ្រ​ដល់​គោលដៅ​ខាងលើ​” ។

​លោកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​វី​សា ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា​“​ក្រុមហ៊ុន​វី​សាបាន​រៀបចំ​កម្មវិធី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក​និង​សង្កេតឃើញថា​កម្មវិធី​នេះ​មាន​ផលប្រយោជន៍​ជាច្រើន​ទៅលើ​ប្រជាជន និង​សហគមន៍​។ នេះ​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល​ក្រុមហ៊ុន​វី​សាបាន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ហើយ​យើង​រំពឹងថា​កិច្ចការ​នេះ​នឹង​បន្ត​លើកកម្ពស់​ភាព​អង់អាច​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាជន ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងប្រទេស​”​។​

​ជាង​ពីរ​ទស្សវត្សរ៍​មកហើយ​ដែល​ក្រុមហ៊ុន វី​សា បាននិងកំពុង​បន្ត​រៀបចំ​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក​ដោយ​រៀបចំ​កម្មវិធី​ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​និង​ទៅដល់​ប្រជាជន គ្រប់​កម្រិត​ចាប់ពី​កុមារ ដល់​និស្សិត​និង​ប្រជាជន​ពេញវ័យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...