ដោយ​: សុផល / ភ្នំពេញ​: មី​ជាតិ​បាន ចេញ​ប្រ​ម៉ូ​សិន​ថ្មី ៣​រសជាតិ​ក្នុង​កេស​តែមួយ ជាមួយ​តម្លៃ​ប្រ​ម៉ូ​សិន ដើម្បី​អបអរសាទរ ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​២០២០ និង​ចូលឆ្នាំ​ប្រពៃណី​ចិន នៅ​ចុងខែ​មករា ខាងមុខនេះ​។

​កេស​មី​ជាតិ​សម្រាប់​ប្រូ​ម៉ូ​សិន​ថ្មី​នេះ ត្រូវបាន​ឌី​ហ្សា​ញ​ដោយ​ប្រើ​ពណ៌​ការ៉ុត​ឆើត​ដែល​ងាយស្រួល​ចំណាំ និង​រកមើល​នៅលើ​ទីផ្សារ ដោយ​ក្នុង​មួយ​កេស មាន​មី​ជាតិ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ​១០​កញ្ចប់ រសជាតិ​ស៊ុប​មាន់​១០​កញ្ចប់ និង រសជាតិ​ខ​គោ​១០​កញ្ចប់​។​តម្លៃ​របស់ មី​ជាតិ ៣​រសជាតិ​ក្នុង​កេស​តែមួយ​នេះ ក៏​ជាត​ម្លៃ​ប្រ​ម៉ូ​សិន​ផងដែរ​។​

​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ របស់​មី​ជាតិ បាន​លើកឡើងថា «​ប្រូ​ម៉ូ​សិន ៣​រសជាតិ​ក្នុង​កេស​តែមួយ​នេះ​ធ្វើឡើង​ដើម្បី​ផ្តល់​ភាព​ស្រួល​ដល់​អ្នក​ដែល​ចង់​ភ្លក្ស​មី​ជាតិ​និង​គ្រួសារ​ដែលមាន​សមាជិក មាន​ចំណង់​ចំណូលចិត្ត​ផ្សេងៗ​គ្នា​ពីព្រោះ​ទិញ​តែមួយ​កេស​ទេ តែ​អាច​តម្រូវ​ចិត្តបាន​គ្រប់គ្នា​»​។​

​លោក​ពន្យល់ថា «​ធម្មតា បើ​គិត​ជា​កេស មី​ជាតិរស​ជាតិ​ខ​គោ មានតម្លៃ​ថ្លៃ​ជាង រសជាតិ​ស៊ុប​មាន់ និង​សាច់ជ្រូក​ចិញ្ច្រាំ​បន្តិច ប៉ុន្តែ​តម្លៃ​ជា​កេស សម្រាប់​ប្រ​ម៉ូ​សិន​ថ្មី​នេះ គឺ​ស្មើរ​នឹង​តម្លៃ​មី​ជាតិ​រសជាតិ​ស៊ុប​មាន់ និង​សាច់ជ្រូក​ចិញ្ច្រាំ ដែល​ធ្វើ​ឲ្យ​ចំណេញ សម្រាប់​អ្នកទិញ ទៅ​បរិភោគ​ខ្លូន​ឯង និង​ទៅ​លក់រាយ​បន្ត​»​។​លោក​បន្តថា ស្តុក​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ ក៏មាន​កំណត់​ផងដែរ ដូច្នេះ​គួរ​រួសរាន់​ឡើង មុនពេល​មី​ជាតិ​ប្រូ​ម៉ូ​សិន​នេះ មុន​អស់ពី​ស្តុក​។​

​គួរបញ្ជាក់​ផងដែរ​ថា មី​ជាតិ ជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ ដែលមាន​រសជាតិ​បែប​ខ្មែរ ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា និង​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន​និង​បច្ចេកវិទ្យា​ជប៉ុន​ដើម្បី​ធានា​ឲ្យ​បាន គុណភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ មី​ជាតិ​មាន​បី​រសជាតិ គឺ​សាច់ជ្រូក​ចិញ្ច្រាំ ស៊ុប​មាន់ និង​ខ​គោ​។ មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​៕ ល​