Home ព័ត៌មានអន្តរជាតិ មនុស្សសហស្សវត...

មនុស្សសហស្សវត្សរ៍ថ្មីភាគច្រើនជឿថានឹងមានការវាយ ប្រហារនុយក្លេអ៊ែរក្នុងមួយទសវត្សរ៍ទៀត ហើយជិតពាក់កណ្តាលគិតថាសង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើងក្នុងមួយជីវិតពួកគេ

យោងតាមការស្ទង់មតិដោយកាកបាទក្រហមបានឱ្យដឹងថា មនុស្សសហស្សវត្សរ៍ថ្មីជាងពាក់កណ្តាលបារម្ភថានឹងមានការវាយប្រហារនុយក្លេអ៊ែរនៅកន្លែងណាមួយក្នុងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ទៀត។

ការស្ទង់មតិលើយុវជនចំនួន ១៦.០០០ នាក់ក៏បានបង្ហាញផងដែរថា ៤៧ ភាគរយជឿថាសង្គ្រាមលោកលើកទី ៣ ទំនងជានឹងកើតឡើងក្នុងមួយជីវិតរបស់ពួកគេ។

មនុស្សពេញវ័យដែលមានអាយុចន្លោះពី ២០ ទៅ ៣៥ ឆ្នាំបានចូលរួមនៅក្នុងការស្ទង់មតិនេះទាំងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមដូចជាអាហ្វហ្គានីស្ថាននិងស៊ីរី និង ប្រទេសដែលមានសន្តិភាពខ្លាំងដូចជាអង់គ្លេសនិងបារាំង។

លោក ភីតធឺ មូរ៉ឺ (Peter Maurer) ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយនៅក្នុងរបាយការណ៍ស្ទង់មតិនេះថា “មនុស្សសហស្សវត្សរ៍ថ្មីហាក់មើលឃើញសង្គ្រាមដ៏មហន្តរាយពិតជាអាចកើតឡើងនៅក្នុងជីវិតរបស់ពួកគេ”។

កាកបាទក្រហមប្រើប្រាស់វេទិកាអនឡាញ ការសម្ភាសន៍ផ្ទាល់ និងការសម្ភាសន៍តាមទូរស័ព្ទដើម្បីស្ទង់មតិមនុស្សនៅក្នុងប្រទេសទាំង ១៦ នោះ៕ ដោយ ៖ កញ្ញាដាលីស

មនុស្សសហស្សវត្សរ៍ថ្មីភាគច្រើនជឿថានឹងមានការវាយប្រហារនុយក្លេអ៊ែរកើតឡើងនៅ១០ឆ្នាំទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular