គណៈប្រតិភូសភាបានទទួល ជោគ​​ជ័យ​ពីកិច្ចប្រជុំប្រចំាឆ្នាំ វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសអូស្រា្តលី​

ដោយៈសុផល/ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់សភាកម្ពុជា ត្រឡប់ ពីការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ  លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេស​អូស្ត្រាលី​វិញដោយ សុវត្ថិភាពនិងជោគជ័យ។

APPF បានដំណើរការកិច្ចប្រជុំរបស់ខ្លួនក្រោមមូលបទ «ភាពជាដៃគូសភា សម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»ដោយមានគណៈប្រតិភូសភាជាសមាជិកAPPFចំនួន​២០ប្រទេសនិងប្រទេសសង្កេ​ត​ការណ៍ ចំនួន១០ មានចំនួនគណៈប្រតិភូជាង ៣៥០នាក់ បានចូលរួមកិច្ចប្រជុំ។

សម្តេចប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី  ផ្តល់កិត្តិយសចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក កិច្ចប្រជុំជាផ្លូវការ។ សភាប្រទេសអូស្រ្តាលី និងប្រតិភូដែលបានចូលរួម បានសម្តែងការកោតសរសើរចំពោះសម្តេច ដែលបានដឹកនាំសភាកម្ពុជា រៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅនៅខេត្តសៀមរាប បានទទួលជោ​គ​ជ័យ  ហើយជោគជ័យនៅកម្ពុជានោះ ធ្វើឲ្យការប្រជុំរបស់APPF កាន់តែមានលក្ខណៈល្អប្រសើរឡើងអំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា​អូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភា និងស្នើសុំអូស្រ្តាលីជូយផ្សព្វផ្សាយពី​សក្តានុពល​របស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ សម្តេចក៏បានស្នើសុំអូស្រ្តាលីផ្តល់អាហា​រូបករណ៍ដល់មន្រ្តីរាជការនិងនិស្សិត​កម្ពុជាឲ្យបានច្រើនបន្ថែមទៀត។ ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា បានជួប​ពិភាក្សា​​ការងារជាមួយលោកស្រីប្រធានរដ្ឋសភាប្រទេសឡាវ លោកជំទាវ​អនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រវាងរដ្ឋសភាប្រទេសទំាងពីរនិងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញទៅមក ក្នុងការជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេស​ជិតខាង។

ចំពោះសមាជិកគណៈប្រតិភូសភាកម្ពុជាវិញ បានចូលប្រជុំពិភាក្សានៅ​គ្រប់កិច្ចប្រជុំ របស់APPF ក្នុងនោះមានកិច្ចប្រជុំគណៈកម្មាធិការនយោបាយ​និងសន្តិសុខ ដឹកនាំដោយលោក ឈាង វុន បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី ដឹកនាំដោយ លោកស្រី បាន ស្រីមុំ បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយ លោក សុខ សូកាន បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការតំបន់ ដឹកនាំដោយ លោកខៀវ មុត បានចូលប្រជុំ និងកិច្ចប្រជុំគណៈកម្មាធិការ​បូកសរុបនិងសេចក្តីថ្លែងការណ៍ ដឹកនាំដោយ លោក ឈាង វុន  និងលោក សុខ សូកាន បានចូលប្រជុំ។ ប្រតិភូសភាកម្ពុជាក៏បានចូលរួមនៅក្នុង​គណៈកម្មាធិការព្រាងសេចក្តីប្រកាសរួម ដោយបានផ្លាស់ប្តូរយោបល់ជាមួយ​សមាជិកAPPF យ៉ាងផុលផុសផងដែរ។

សូមជម្រាបថា  កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបាន​អនុម័ត​សេចក្តីសម្រេចចំនួន១៩  ដែលជាយន្តការមួយក្នុងការបន្តពង្រឹងកិច្ច​សហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាព និងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅ​រកការរីកចម្រើន ប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំAPPF  លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...