មនុស្សប្រុស ស្រីចំនួន៧នាកយត្រូវ​បានចាប់ខ្លួនដោយអាជ្ញាធរចោទថា​ បង្ករហិង្សាក្នុងទំនាស់ដីធ្លី

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មនុស្ស ប្រុស ស្រីចំនួន៧នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទហឹង្សាមកលើសមត្ថកិច្ច ពេលចុះអនុវត្តន៍ កិច្ចការបង្ក្រាបបទល្មើស កាប់រានទន្ទ្រានយកដីឧទ្យានជាតិរាម។

ករណីនេះកើតឡើងនៅត្រង់ចំណុចខាងលិចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៥ខែមករាឆ្នាំ២០២០ បង្ករឲ្យសមត្ថកិច្ចច្រើននាក់បានរងរបួសធ្ងន់ស្រាល ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញនូវសេចក្តីប្រកាសពត៌មាន ជាបន្ទាន់មួយដោយមានខ្លឹមសារដូចខាងក្រោមនេះ។

សូមគោរពជម្រាបជូនថា កាលពីថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០នាទីព្រឹក មន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ”រាម” បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះធ្វើការទប់ស្កាត់ការកាប់ទន្ទា្រន រុករានយកដីព្រៃ ធ្វើជាកម្មសិទ្ធិ និងរុះរើខ្ទមអនាធិបតេយ្យ ដែលបានសង់រំលោភយកដីនៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ​”រាម”ត្រង់ចំណុចខាងលិចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងកំឡុងពេលនៃការចុះអនុវត្តការរុះរើ ក្រុមជនអនាធិបតេយ្យទាំងនោះ បានប្រើហិង្សាមកលើក្រុមការងារ ដោយប្រើប្រាស់ កាំភ្លើងច្នៃ កាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ និងដបសាំង បាញ់ វាយ កាប់ និងគប់ បណ្តាលឱ្យសមត្ថកិច្ចយើងចំនួន៣នាក់​រងរបួសធ្ងន់….។

ជនសង្សយ័ដែលត្រូវឃាត់ខ្លួនរួមមាន ៖
១- ឈ្មោះ សៅ សេង ភេទប្រុសអាយុ៦៥ឆ្នាំ មាមទីលំនៅ ភូមិទួលរកា ឃុំទួលរកា ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
២-ឈ្មោះ លី សារឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
៣-ឈ្មោះ ទូច សុខា ភេទប្រុសអាយុ៥៥ឆ្នាំ មានទីលំ នៅ ភូមិទួលរកា ឃុំទួលរកា ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
៤- ឈ្មោះ ដន លក្ខិណា ភេទស្រី អាយុ ២០ឆ្នាំ មានស្រុកំណើត ភូមិ ផ្កើម ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង។
៥- ឈ្មោះទឹម ឯម ភេទប្រុសអាយុ ៥៨ឆ្នាំរស់នៅ ភូមិព្រៃកន្សា ឃុំចារ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
៦-ឈ្មោះ លឹម សំបូ ភេទ ស្រី អាយុ ៣៥ឆ្នាំរស់នៅភូមិខ្មាស់ ឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ។
៧-ឈ្មោះ ឃុត សុខុម ភេទស្រីអាយុ៤៩ ឆ្នាំ រស់នៅភូមិ ថ្នល់បែក ឃុំ ត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ។

ក្នុងសេចក្តីប្រកាសពត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុក៏បានបញ្ជាក់ដែរថា ជនរងគ្រោះដោយអំពើហឹង្សានេះមានសមត្ថកិច្ចចំនួន៣នាក់បានរងរបួសធ្ងន់
១- ឈ្មោះ លី សារ៉ាត់ ជានាយនគរបាលប៉ុស្តិឃុំទួលទទឹង ស្រុកព្រៃនប់(របួសធ្ងន់)។
២-ឈ្មោះ រឿង សុខជា មន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស (របួសធ្ងន់)។
៣- ឈ្មោះ លន់ សារិទ្ធ ប្រជាការពារឃុំ (របួសធ្ងន់)។

បច្ចុប្បន្ន ពលរដ្ឋអនាធិបតេយ្យចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...