Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទេសាភិបាលធនាគ...

ទេសាភិបាលធនាគារជាតិ: កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្ត កើន ឡើងដែលបង្ហាញពីភាពល្អ ប្រសើរ

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ: ដើម្បីអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពី លទ្ធផលការងារ ដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងមក ធនាគារជាតិនៃកម្ពុជា បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ មករា ២០២០នៅសាល សន្និសីទចតុម្មុខ ក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃ កម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកធនាគារជាតិនៃ កម្ពុជាយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនេះលោក ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីជំហរ ដ៏ រឹងមាំនៃវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា ក្រោយពីការទទួល បានសន្តិភាពពេញ លេញមក ប្រព័ន្ធធនាគារបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយបានរួមចំណែក យ៉ាង សំខាន់ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជាពិសេស នៅឆ្នាំ ២០១៩ ធនាគារជាតិ ក៏បានសម្ពោធជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះ ស្រី‌ឦសាន‌វរ្ម័ន ហៅកាត់ថា សារមន្ទីរ ស.ស.រ ដែលបានបង្ហាញពីប្រវត្តិពាក់ព័ន្ធ នឹង ការវិវត្តសេដ្ឋកិច្ច សង្គមក និងរូបិយវត្ថុម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១មក ជាពិសេស ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយ។

លោកទេសាភិបាល បានបន្ថែមថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ក្នុង អត្រា ៧,១ភាគរយ ដែលជាអត្រាខ្ពស់ជាងគេក្នុងបណ្តាប្រទេសអាស៊ាន ជាមួយនឹង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យ មួយ ចំនួនក៏ដោយ។ ជាក់ស្តែង អត្រាអតិផរណាមានកម្រិតទាប ហើយអត្រាប្ដូរ ប្រាក់មាន ស្ថិរភាពល្អប្រសើរ ស្របពេលដែលសេដ្ឋកិច្ចទទួលបានកំណើនរឹងមាំនៃលំហូរ មូល ធនដែលបានជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា។

លោកបន្តថា ទុនបម្រុងអន្តរជាតិបានបន្តគរពូនជាលំដាប់ក្នុងកម្រិតខ្ពស់ ដែលបាន រួមចំណែករក្សាជំនឿទុកចិត្តមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ វិស័យធនាគារ មាន សុខភាពល្អ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ លើក ស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ប្រព័ន្ធធនាគារ ត្រូវបានធ្វើទំនើបកម្មជាលំដាប់ស្របពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុបានវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងប្រព័ន្ធទូទាត់ ដែលធ្វើឱ្យការផ្តល់សេវាហិរញ្ញវត្ថុ កាន់តែមាន ភាពងាយស្រួល សុវត្ថិភាពនិងប្រសិទ្ធភាព។ អរគុណសន្តិភាព ដែលបានធានាការ អភិវឌ្ឍ ប្រកបដោយចីរភាព និងការរីកចម្រើនលើគ្រប់វិស័យ ហើយបានពង្រឹងលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គណនីប្រាក់ បញ្ញើ របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនដល់៧.៥លានគណនី, ឥណ ទានផ្ដល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដល់ប្រជាជនប្រមាណ៣លាន គណនី, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុបាន ផ្ដល់ឥណទានដល់អតិថិជន១០២ពាន់នាក់, គ្រឹះស្ថានឥណទានជនបទ បានផ្ដល់ឥណទានដល់អតិថិជនប្រមាណ១៩៤ពាន់នាក់។

សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អត្រាការប្រាក់បញ្ជើជារៀល និងដុល្លារអាមេរិក មានកម្រិត ប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយមានកម្រិតប្រែប្រួលតិចក្នុង អត្រាជា មធ្យម៨ភាគរយនិង៧,៨ភាគរយរៀងគ្នាទន្ទឹមនឹងនេះអត្រាការប្រាក់ឥណទានជារៀល និងដុល្លារអាមេរិកមានការថយចុះមកត្រឹម១៥ភាគរយ និង១៦ភាគរយរៀងគ្នា ក្នុង ឆ្នាំ២០១៩ បន្ទាប់ពីការដាក់ចេញនូវប្រកាសស្ដីពី ការកំណត់ពិដានអត្រាការប្រាក់ ឥណទាន១៨ភាគរយ ដែលគោលការណ៍នេះបានផ្ដល់ផលវិជ្ជមានច្រើន ដល់ អតិថិជនមីក្រូហិរញ្ញវត្ថុ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular